We TV Cambodia

កីឡាដ្ឋានតលៃ $2,000,000 ដុល្លារក្នុងខេត្តកំពង់ស្ពឺ នឹងត្រូវសង់រួចក្នុង ឆ្នាំ ២០២៣

រូបថតៈ Facebook ឯក​ឧត្តម ហ៊ុន ម៉ានី

ដោយៈ ទិន សុខាវុធ

​គំរោង​កីឡាដ្ឋាន​មួយ​មាន​តំលៃ​ប្រមាណ​ជា $2,000,000 ដុល្លារ ​​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បានសម្ពោធ​ចាប់ផ្តើមការសាងសង់ កាលពីថ្ងៃ​ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ​ ក្រោមអធិបតីភាព​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ

កីឡាដ្ឋាននោះនឹងត្រូវ​សង់ឡើងតាមស្តង់ដារអន្តរជាតិ  នៅក្រោមជំនួយ​ឧបត្ថម្ភហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន Naga World  ហើយ​ដែលគ្រោងនឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០២៣ នៅ​ពេល​ដែលកម្ពុជា​ធ្វើជាម្ខាស់ផ្ទះកីឡាស៊ីហ្គេម។

មួយវិញទៀត កីឡាដ្ឋានមួយ​នេះ ត្រូវ​​​បាន​និងកំពុង​សង់​ឡើង​​នៅ​ក្នុង​ភូមិ តាម៉ុល សង្កាត់ ច្បារមន ក្រុង ច្បារ​មន ខេត្ត កំពង់​ស្ពឺ នៅ​លើ​ផ្ទៃ​ដី​ប្រមាណជា ៤ ហិកតា​។

យោង​តាម​ឯក​ឧត្តម ហ៊ុន ម៉ានី កីឡាដ្ឋាននេះ​នឹងជា​លទ្ធផលថ្មីមួយ​ទៀតរបស់​ខេត្ត គំពង់​ស្ពឺ​។ ហើយ​វា​នឹងជា​កត្តា​មួយ​ជួយ​ជំរុញអោយ​យុវជន​ចូលរួម​យ៉ាង​សកម្មក្នុង​វិស័យ​កីឡារបស់​ខេត្ត​៕

រូបថតៈ Facebook ឯក​ឧត្តម ហ៊ុន ម៉ានី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *