We TV Cambodia

ការប្រើដើមទុនតិចដើម្បីរៀនសូត្រ និងភាពអត់ធ្មត់គឺជាគុណតម្លៃរបស់អ្នកវិនិយោគ

ការប្រើដើមទុនតិចដើម្បីរៀនសូត្រ និងភាពអត់ធ្មត់គឺជាគុណតម្លៃរបស់អ្នកវិនិយោគ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមរយៈលោក ង៉ែត ជូ មានប្រសាសន៍ថា កាលអាយុ១១ឆ្នាំ លោក Warren Buffett បានវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុនប្រេងចំនួន៦ហ៊ុនក្នុងតម្លៃ១ហ៊ុន៣៨ដុល្លា។ ក្រោយពេលវិនិយោគបាន២-៣ សប្តាហ៍តម្លៃហ៊ុនបានធ្លាក់ចុះយ៉ាងគំហុកគឺចុះប្រហែលជាង៣០%នៃតម្លៃដែលគាត់វិនិយោគ។

លោកបន្តថា បើទោះជាបងស្រីរបស់ Warren Buffettតែងតែស្តីបន្ទោសយ៉ាងណា ក៏លោកអត់ធ្មត់រង់ចាំរហូតតម្លៃហ៊ុនឡើងថ្លៃឡើងវិញហើយលក់ចេញក្នុង១ហ៊ុនតម្លៃ៤០ដុល្លា គឺចំណេញក្នុង១ហ៊ុន២ដុល្លា។ ក្រោយពេលលោកលក់ហ៊ុនអស់ តម្លៃហ៊ុនបានបន្តឡើងថ្លៃយ៉ាងខ្លាំងគឺ១ហ៊ុនមានតម្លៃ២០០ដុល្លា។

ក្នុងន័យនេះ លោកង៉ែត ជូន​ ចង់បង្ហាញពីសាច់រឿងរបស់Warren Buffett  ដែលនិយាយអំពីភាពអត់ធ្មត់ គឺពិតជាគុណតម្លៃរបស់អ្នកវិនិយោគជោគជ័យ។ ការរង់ចាំរហូតតម្លៃហ៊ុនងើបឡើងវិញហើយលក់ចំណេញ២ដុល្លាក្នុង១ហ៊ុនគឺជាការល្អ ប៉ុន្តែលោកបរាជ័យនៅត្រង់មិនបានរង់ចាំរហូតតម្លៃហ៊ុនកើនឡើងដល់២០០ដុល្លាក្នុង១ហ៊ុន។

លោកក៏បានបញ្ជាក់ដែរថា តាមបទពិសោធន៏វិនិយោគលើវិស័យដីធ្លីនៅជាយក្រុង ដែលលោកបានអនុវត្តផ្ទាល់ជិត២០ឆ្នាំកន្លងមកគឺដូចគ្នានឹងមេរៀនដែលជាបទពិសោធន៍របស់លោក Warren Buffett អញ្ចឹង។

លោកបន្តថា លោកមិនដែលខ្វល់ពេលដីធ្លាក់តម្លៃ ហើយក៏មិនត្រេកត្រអាលនឹងការកើនតម្លៃ២០% ឬ៣០%ដែរ។ អ្វីដែលធ្វើអោយលោកពេញចិត្តនឹងការវិនិយោគគឺការកើនតម្លៃពី៥ងទៅ១០ដងធៀបនឹងតម្លៃនៅពេលវិនិយោគបើទោះជាត្រូវការពេលវេលារង់ចាំចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំក៏ដោយ៕

 

ប្រភព៖ លោកង៉ែត ជូ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *