We TV Cambodia

ការបរិភោគអាហារលើសកម្រិត អាចនឹងត្រូវអ្នកវិទ្យាសាស្រ្តផលិតថ្នាំទប់ស្កាត់បាន

ប្រភព៖អុីធឺណេត

ដោយ៖ ហួ ឆេងស៊ីម​

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ថ្នាំ​ការពារ​មិន​ឲ្យ​ទទួល​ទាន​អាហារ​លើស​កម្រិត​អាច​នឹង​ត្រូវ​បាន​ផលិត​នា​ថ្ងៃ​អនាគត ក្រោយ​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​វិធី​គ្រប់គ្រង​ចំណង់​ទទួលទាន​អាហារ។

បើយោង​តាម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Georgia ឲ្យ​ដឹង​ថា ពួកគេ​បាន​រក​ឃើញ​ប្រព័ន្ធ​ប្រសាទ​ជាក់​លាក់​មួយ​ក្នុង​ខួរ​ក្បាល​ដែល​ជម្រុញ​ឲ្យ​មនុស្ស​ចង់​ញ៉ាំ​អាហារ​បន្ថែម។ នៅ​ក្នុង​ការ​ធ្វើ​ពិសោធន៍​លើ​សត្វ​កណ្ដុរ បង្ហាញ​ថា​នៅ​ពេល​ដែល​ពួកវា​ឃើញ​អាហារ ប្រព័ន្ធ​ប្រសាទ​នេះ​ចាប់​ផ្ដើម​ដំណើរ​ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​កណ្ដុរ​រត់​ទៅ​រក​ចំណី។ ប្រភព​ដដែល​បានបន្ដ​ថា ការ​រក​ឃើញ​នេះ​អាច​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​អាច​ផលិត​ថ្នាំ​គ្រាប់​ដែល​ទប់​ស្កាត់​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ខាង​លើ ហើយ​បញ្ឈប់​មនុស្ស​ពី​ចំណង់​ឃ្លាន​អាហារ និង​ទទួល​ទាន​អាហារ​ច្រើន​លើស​កម្រិត។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ អ្នកវិទ្យាសាស្ត្រ​នៅ​មិន​ទាន់​អាច​ផលិត​ថ្នាំ​ទប់​ស្កាត់​ការ​ចង់​ញ៉ាំ​អាហារ​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួកគេ​អះ​អាង​ថា​ការ​រក​ឃើញ​នេះ​ជា​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​ដែល​នឹង​ជួយ​ដល់​ការ​សិក្សា​បន្ដ​ទៀត ហើយ​ពួកគេ​ជឿ​ថា​អាច​នឹង​មាន​ថ្នាំ​បញ្ឈប់​ការ​ញៀន​ល្បែង ឬ​ថ្នាំញៀនបាន​ផង​ដែរ៕

ប្រភព៖ Dailymail

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *