We TV Cambodia

កសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម តម្លៃ ២១,៧លានដុល្លារនឹងលេចរូបរាងឡើងក្នុងខេត្តកំពត

កសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម តម្លៃ ២១,៧លានដុល្លារនឹងលេចរូបរាងឡើងក្នុងខេត្តកំពត
ទីរួមខេត្តកំពត (ប្រភព៖ Google)

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

ទីតាំងបង្កើតកសិដ្ឋាន (ប្រភព៖ CDC)

សូមបញ្ជាក់ថា គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនខាងលើ មានទីតាំងស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត ដែលមានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៧០កន្លែងដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *