We TV Cambodia

កសិករវៀតណាមជួបទុក្ខធំ ក្រោយតម្លៃម្រេច និងស្វាយចន្ទីធ្លាក់ថ្លៃយ៉ាងខ្លាំងក្នុងកំលុងពេល COVID-19 នេះ

កសិករវៀតណាមជួបទុក្ខធំ ក្រោយតម្លៃម្រេច និងស្វាយចន្ទីធ្លាក់ថ្លៃយ៉ាងខ្លាំងក្នុងកំលុងពេល COVID-19 នេះ
ចំការម្រេចនៅវៀតណាម (ប្រភព៖ google)

យោងតាមការចុះផ្សាយរបស់សារពត៌មាន Vietnam News បានឲ្យដឹងថា តម្លៃម្រេច និងគ្រាប់ស្វាយចន្ទីរបស់វៀតណាមកំពុងតែធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយសារតែការនៃផ្ទុះមេរោគ COVID-19 ដែលធ្វើឲ្យតម្រូវការមានការថយចុះ។ តម្លៃម្រេចនៅតំបន់ Ba Ria – ខេត្ត Vung Tau បានធ្លាក់ចុះជិត ១ដុល្លារក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅនឹងសប្តាហ៍មុន។ បច្ចុប្បន្នម្រេចនៅតំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាមគឺមានតម្លៃចន្លោះពី ១,៤៦ដុល្លារទៅ ១,៨៥ដុល្លារក្នុងមួយគីឡូក្រាម។

រោងចក្រកែរច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម (ប្រភព៖ Google)

បើតាមលោក Hoang Phuoc Binh អនុប្រធានសមាគមម្រេចស្រុក Chư Sê ខេត្ត Gia Lai បាននិយាយថា វាជារឿងដែលលំបាកបំផុតសម្រាប់កសិករ នៅពេលដែលទំហំនៃការដាំដុះ និងទិន្នផលបានកើនឡើងយ៉ាងខ្លាំង តែតម្លៃបែរជាធ្លាក់ចុះទៅវិញ។ លោកបានបន្តថា ទោះបីជាតម្លៃទាបក្ដី ក៏ពួកគេនៅតែសម្រេចចិត្តលក់វាដែរ ដោយសារតែពួកគេត្រូវការប្រាក់សម្រាប់ផ្ដល់ឲ្យកម្មករ និងចំណាយលើការប្រើប្រាស់ផ្សេងៗជាដើម។

បច្ចេកទេសក្នុងវិស័យកសិកម្មវៀតណាម (ប្រភព៖ Google)

គូសបញ្ចាក់ផងដែរថា គិតត្រឹម ៣ខែដំបូងក្នុងឆ្នាំ២០២០នេះ ចំណូលនៃការនាំចេញម្រេចរបស់វៀតណាមមានប្រមាណ ១៥៦លានដុល្លារ ពោលគឺធ្លាក់ចុះ ១៨%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *