We TV Cambodia

កម្រណាស់!! អ្នកនិពន្ធបទចម្រៀងល្បីមួយរូប ចេញមុខចែករំលែកបទពិសោធន៍តែងនិពន្ធ

កម្រណាស់!! អ្នកនិពន្ធបទចម្រៀងល្បីមួយរូប ចេញមុខចែករំលែកបទពិសោធន៍តែងនិពន្ធ

ជំនាញនៃការតែងនិពន្ធបទចម្រៀង គឺមិនតែងងាយស្រួលនោះទេ ហើយវាកាន់តែលំបាកទៅទៀតបើអ្នកចង់ក្លាយជាអ្នកតែងនិពន្ធអាជីព ដោយសារតែវាទាមទារឲ្យអ្នកមានការយល់ដឹងខ្ពស់ពីបែបបទ និងមូលដ្ឋានគ្រឹះនៃការនិពន្ធ រួមជាមួយការស្រមើស្រមៃខ្ពស់ផងដែរ ខណៈដែលបច្ចុប្បន្នអ្នកនិពន្ធវ័យក្មេងជាច្រើនកំពុងចាប់ផ្ដើមរះឡើងក្នុងការតែងនិពន្ធបទចម្រៀងថ្មីជាច្រើន។

ដោយសារតែការមានការលំបាកបែបនេះហើយ ទើបមិនសូវមានអ្នកជំនាញក្នុងវិស័យតែងនិពន្ធណាចែករំលែកបទពិសោធន៍នេះការតែងនិពន្ធនេះទេ ហើយអ្នកដែលចង់ចេះត្រូវទៅរៀននៅសាលាបង្រៀនជំនាញនេះផងដែរ។ ទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អ្នកនិពន្ធចម្រៀងដ៏ល្បីមួយរូប គឺលោក សុខ ជំនោរ បានធ្វើការចែករំលែកបទពិសោធន៍នៃការតែងនិពន្ធរបស់លោកនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកផងដែរ ដែលមានឈ្មោះថា Sok Chomnor សុខ ជំនោរ

ដូច្នេះ វាជាឱកាសល្អសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការតែងនិពន្ធ ដោយអាចសិក្សាស្វែងយល់បទពិសោធន៍ល្អៗពីអ្នកនិពន្ធជើងចាស់រូបនេះបាន ខណៈលោកក៏ធ្លាប់បាននិពន្ធបទចម្រៀងល្បីមិនតិចបទនោះដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *