We TV Cambodia

កម្មវិធីមួយជួយឲ្យអ្នកប្រើប្រាស់ ABA អាចវេរលុយទៅធនាគារក្នុងស្រុកបានដល់ ១៥ធនាគារ

កម្មវិធីមួយជួយឲ្យអ្នកប្រើប្រាស់ ABA អាចវេរលុយទៅធនាគារក្នុងស្រុកបានដល់ ១៥ធនាគារ

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជាច្រើនមានការពេញនិយមខ្លាំងក្នុងការប្រើប្រាស់សេវាធនាគារសម្រាប់ការទូទាត់ប្រាក់ ការដកប្រាក់ និងការផ្ទេរប្រាក់ជាដើម។ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនបានដឹងទេថា ធនាគារ ABA អាចឲ្យអ្នកប្រើប្រាស់របស់ខ្លួនផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកផ្សេងទៀតបានរហូតដល់ ១៥ឯណោះ តាមរយៈកម្មវិធីមួយ។

កម្មវិធិដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធនាគារ ABA អាចផ្ទេរប្រាក់ទៅធនាគារផ្សេងទៀតបានរហូតដល់ ១៥នោះគែ App Bakong ដែលជាកម្មវិធី App បញ្ចូលគ្រឹះស្ថានហិរញ្ញវត្ថុក្នុង App តែមួយ ដែលអនុញ្ញាតឲ្យប្រជាជនខ្មែរអាចផ្ទេរប្រាក់ពីធនាគារមួយ ទៅធនាការមួយទៀតបានយ៉ាងងាយស្រួលដែរ ហើយធនាគារ ABA ក៏បានក្លាយជាសមាជិករបស់ App នេះដែរ។

សម្រាប់ការផ្ទរប្រាក់ឆ្លងធនាគារនេះដែរ អ្នកប្រើប្រាស់ធនាគារ ABA ត្រូវផ្ទេរប្រាក់ពីគណនីរបស់ខ្លួនចូលទៅកាន់គណនីបាគងជាមុនសិន ទើបអាចផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងទៀតបាន ប៉ុន្តែការផ្ទេរប្រាក់ពី ABA ទៅកាន់គណនីបាគងគឺត្រូវគិតថ្លៃសេវាផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធបាគងមានគ្រឹះស្ថានហិរញ្ញវត្ថុជាសមានជិកដូចជា ធនាគារ ABA, អេស៊ីលីដា, FTB, វីង, ធនាគារវឌ្ឍនៈ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ប្រាសាក់, កាណាឌីយ៉ា, ស្ថាបនា, ជីបម៉ុង, ហ្វីលីព, ធនាគារ Prince, ធនាគារប្រៃសណីយ៍, ធនាគារឯកទេស Speedpay, ភ្នំពេញពាណិជ្ជ និងធនាគារ BIDC៕

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *