We TV Cambodia

កម្មវិធីតន្ត្រី​សប្បុរសធម៌របស់ក្រុមហ៊ុន R&F Properties Cambodia

កម្មវិធីតន្ត្រី​សប្បុរសធម៌របស់ក្រុមហ៊ុន R&F Properties Cambodia
រូបថតៈ Facebook ក្រុមហ៊ុន R&F Properties Cambodia 

ដោយៈ R&F Properties Cambodia 

សួស្តីអ្នកទាំងអស់គ្នា!

ជួប​ជាមួយ​ការសម្តែង​របស់​តារា​កិត្តិយស​ជា​ច្រើន​រូប​នៅ​ក្នុង​កម្មវិធី​តន្ត្រីសប្បុរសធម៌​របស់​ក្រុមហ៊ុន R&F Properties Cambodia ដែល​មាន​ឈ្មោះ​ថា“ R&F Group, All-Star Charity Concert ” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Showroom របស់​ក្រុមហ៊ុន R&F Group ដែល​មាន​ទីតាំងស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សម្តេច​តេជោ ហ៊ុន សែន រឺផ្លូវ ៦០ម៉ែត្រ។

តាម​រយៈ​តន្ត្រី​សប្បុរសធម៌​នេះ ក្រុមហ៊ុន R&F Properties Cambodia និង​ធ្វើការរិច្ចាគ​ថវិកា​ដែល​ក្រុមហ៊ុន​ប្រមូល​បាន​ពី​កម្មវិធីសប្បុរសធម៌របស់ R&F Group “Sharing Water, Sharing Love for Phnom Penh” ឬ “ដំណក់ទឹក​នៃ​សប្បុរសធម៌ ដំណក់​ទឹក​នៃ​ក្តី​ស្រលាញ់​សម្រាប់​ភ្នំពេញ” ទៅ​កាន់​មូល​និធិ​គន្ធបុប្ផាកម្ពុជា។

ក្រុមហ៊ុន R&F Properties Cambodia គឺ​ជា​សាខា​របស់​ក្រុមហ៊ុន R&F Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យលំ​ដាប់​ថ្នាក់​អន្តរជាតិ ដែល​បាន​ធ្វើការសាង​សង់​គម្រោង​អចលនទ្រព្យ​ជា​ច្រើន​មាន​ដូចជា ខុនដូ លំនៅដ្ឋាននិង​អគារ​ការិយាល័យ​សរុប​ជាង ៣០០ គម្រោង​នៅ​ជាង ១២០ ប្រទេស​ទូទាំងពិភពលោក ហើយ​កំពុង​តែ​អភិវឌ្ឍ​ទៅ​លើ​គម្រោង​ខុនដូប្រណិត​ចំនួន​ពីរនៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ R&F City និង R&F Glory នៅ​តាម​បណ្តោយមហា​វិថី​ព្រះមុនីវង្ស និង​មហា​វិថីសម្តេច​តេជោ ហ៊ុន សែន រឺផ្លូវ ៦០ម៉ែត្រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *