We TV Cambodia

កម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ខណៈរដ្ឋមន្ត្រីការបរទេសចិនកំពុងទស្សនកិច្ចនៅកម្ពុជា

កម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ខណៈរដ្ឋមន្ត្រីការបរទេសចិនកំពុងទស្សនកិច្ចនៅកម្ពុជា

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចរចាអស់រយៈពេលជាច្រើនខែ នឹងត្រូវចុះហត្ថលេខា ខណៈឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន កំពុងមានវត្តក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ។

 

​ឯកឧត្ដម វ៉ាង យី បាន​អញ្ជើញ​មកដល់​កម្ពុជា​កាលពី​រសៀលថ្ងៃទី១១ ខែតុលា ​ឆ្នាំ​២០២០ តាម​ជើងយន្តហោះ​ពិសេស ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា (​ថ្ងៃទី​១១-១២ ខែតុលា ឆ្នាំ​២០២០)​។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមនឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច ហ៊ុន សែន និង​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​ ហោ ណាំហុង​។ មិនតែប៉ុណ្ណោះ ឯកឧត្ដម វ៉ាង យី នឹងមាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ​ឯកឧត្តម​ ប្រាក់ សុខុន ផងដែរ ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា។

 

ជាមួយគ្នានេះ សម្ដេច​តេ​ជោ​ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​០២ ទៀតរួមមាន លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។​

 

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងជួយឲ្យទំនិញកម្ពុជារាប់ម៉ឺនមុខនាំចូលទៅកាន់ទីផ្សារប្រទេសចិន ដែលវានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជាកាន់តែរីកចម្រើនទៅមុខកាន់តែលឿនថែមទៀតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *