We TV Cambodia

កម្ពុជាចាត់ចូលជាប្រទេសដែលមានតម្លៃសេវាអ៊ីនធឺណេតថ្លៃបំផុតក្នុងតំបន់អាស៊ាន ខណៈវៀតណាមមានតម្លៃទាបជាងគេ

កម្ពុជាចាត់ចូលជាប្រទេសដែលមានតម្លៃសេវាអ៊ីនធឺណេតថ្លៃបំផុតក្នុងតំបន់អាស៊ាន ខណៈវៀតណាមមានតម្លៃទាបជាងគេ
បណ្ដាប្រទេសក្នុងតំបន់អាស៊ាន (ប្រភព៖ Google)

យោងតា​មការសិក្សារបស់ក្រុមហ៊ុន Cable បានឲ្យដឹងថា កម្ពុចជាស្ថិតក្នុងចំណោមប្រទេសដែលមានតម្លៃសេវាអ៊ីនធឺណេតថ្លៃបំផុត បើប្រៀបជាមួយបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។ ខណៈដែលវៀតណាមមានតម្លៃថោកជាងគេ។

របាយការណ៍នៃការសិក្សានេះបានបង្ហាញថា កម្ពុជាស្ថិតក្នុងលំដាប់ទី៤ នៃប្រទេសដែលមានតម្លៃសេវាអ៊ីនធឺណេតថ្លៃបំផុតក្នុងតំបន់ ដោយមានតម្លៃ ១,៥០ដុល្លារក្នុងមួយជីកាបៃ, ខណៈដែលបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់រួមមាន៖

តម្លៃសេវាអ៊ីនធឺណេតក្នុងមួយជីកាបៃ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន

សូមបញ្ជាក់ថា តម្លៃសេវាអ៊ីនធឺណេតនៅកម្ពុជាមានតម្លៃថ្លៃជាងបណ្ដាប្រទេសអភភិវឌ្ឍន៍មួយចំនួនដូចជា៖ អូស្ត្រាលី ០,៦៨ ដុល្លារក្នុងមួយជីកា​បៃ, បារាំង ០,៨១ ដុល្លារក្នុងមួយជីកា​បៃ, អូទ្រីស ១,០៨ដុល្លារក្នុងមួយជីកា​បៃ និង​ចក្រភព​អង់គ្លេស ១,៣៩ ដុល្លារប៉ុណ្ណោះក្នុងមួយជីកា​បៃ។

ខ្សែកាបអុបទិកក្រោមសមុទ្ររបស់វៀតណាម (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *