We TV Cambodia

កម្ពស់ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះវិញហើយ

កម្ពស់ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះវិញហើយ

ការកើនឡើងនូវកម្ពស់ទឹកស្ទឹងព្រែកត្នោតក្នុងរយៈពេលជិតមួយសប្ដាហ៍មកនេះ បានបណ្ដាលតំបន់ជាច្រើនដែលនៅក្បែរនោះបានទទួលរងនូវការលិចលង់យ៉ាងខ្លាំង ហើយប្រជាពលរដ្ឋរាប់ពាន់គ្រួសារក៏ត្រូវបានជម្លៀសចេញផងដែរ។

ទោះជាយ៉ាងណា យោងតាមការប្រកាសរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា បានស្រកចុះ​ ១,២៧ម៉ែត្រហើយ បើធៀបទៅនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *