We TV Cambodia

“​ស្ងាប​” មិនឈប់ឈរ​ មិនមែនសុទ្ធតែគ្មានបញ្ហា!!

“​ស្ងាប​” មិនឈប់ឈរ​ មិនមែនសុទ្ធតែគ្មានបញ្ហា!!

ការ​ស្ងាប​អាច​ចាត់ទុកជា​សញ្ញាមួយនៃការងងុយគេង​​​ ឬអស់កម្លាំង​របស់​រាងកាយ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្ងាប​មិន​ឈប់​សោះ ច្រើនដង​ពេក​នោះ ​វា​អាច​បណ្ដាលមកពី​បញ្ហា​សុខភាព​ហើយ​។ តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យអ្នកស្ងាបមិនឈប់នោះ​​ ៖
១. ពាក់ព័ន្ធ​នឹង​ការ​គេង​៖ ប្រសិនបើ​អ្នកស្ងាប អម ​មក​ជាមួយនឹង​ស្នាម​ខ្មៅ​ដក់​ក្រោម​រង្វង់​ភ្នែក ហើយ​ងងុយគេង​ខ្លាំង​នោះ គឺអាច​បណ្ដាលមកពី​ការ​​គេង​មិនបាន​គ្រប់គ្រាន់ ​ចន្លោះ​ពី ៧ ទៅ ៩ ម៉ោង​នៅពេល​យប់​។


២. ថប់​អារម្មណ៍​៖ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ក្រៅពី​ចង្វាក់បេះដូង​លោត​ញាប់ តឹង​ថប់​ទ្រូង ភាព​ខ្លី​នៃ​ដង្ហើម ​រកកល់​សន្លប់ ខ្សោយកម្លាំង និង​បែកញើស​ច្រើន​​​ នោះហើយ​ក៏​ជា​អាកា​រៈ​នៃ​បញ្ហា​ថប់​អារម្មណ៍ដែរ​។


៣. ជំងឺ​ធ្លាក់​ទឹកចិត្ត៖  វាជាជំងឺម្យ៉ាងដែល​អាច​បណ្ដាល​ឲ្យ​ផ្លូវចិត្ត ​និង​រាងកាយ​ហត់នឿយ​ និងអស់កម្លាំង​​។


៤. បញ្ហា​បេះដូង​៖ ភាគច្រើន​នៃ​ការ​ស្ងាប​មិន​ឈប់​កើតមាន​ចំពោះ​  អ្នកមាន​បញ្ហា​គាំងបេះដូង ​និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

 

៥. បញ្ហា​ថ្លើម​៖ ការ​ស្ងាប​សឹងតែ​គ្រប់ពេល ​​កើត​មាននៅ​​លើ​អ្នក​ដែលមាន​បញ្ហា​ខ្សោយ​ថ្លើម ជាពិសេស​អ្នក​ដែល​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​។ ក្រៅពី​ការ​ស្ងាប​ច្រើន ​ការ​ងងុយគេង​ខ្លាំង​កំឡុងពេល​ថ្ងៃ ស្បែក​និង​ភ្នែក​ឡើង​លឿង បាត់បង់​ចំណង់​អាហារ ចង្អោរ​ចង់​ក្អួត ភាន់ភាំង និង​របកស្បែក​ដៃ ឬ​ជើង​ ក៏ជាសញ្ញានៃបព្ហាថ្លើមផងដែរ៕

ប្រែសម្រួលដោយ៖ ពិសី

Related Articles