កំប្លែងគឺជាផ្នែកមួយនៃសិល្បះ ដែលអាចជួយបន្ធូរអារម្មណ៏តានតឹង ស្មុគស្មាញ និងបង្កើនប្រាស្រ័យទាក់ទង នៃការរស់នៅប្រចាំថ្ងៃ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា អត្ថប្រយោជន៍នៃការលេងសើចនៅកន្លែងធ្វើការរួមមាន៖
១, ទប់ស្កាត់ការរលាកការងារ ៖កំប្លែងត្រូវបានកំណត់ថាជាឧបករណ៍ទំនាក់ទំនងមួយដែលមាន
ប្រសិទ្ធភាពអាចការពារ ការអស់កម្លាំង និងបន្ថយភាពធុញទ្រាំ នឹងភាពតានតឹង” ។
២, អាចឱ្យមនុស្សស្តាប់អ្វីដែលអ្នកកំពុងនិយាយ៖ការប្រើកំប្លុកកំប្លែងដែលសមស្រប អាចធ្វើឱ្យមនុស្ស និងស្តាប់នូវអ្វីដែលអ្នកនិយាយ។
៣, បង្កើនទំនាក់ទំនងនិងការស្រលាញ់រាប់អាន៖ សម្រាប់ពាក្យថា “បណ្តាញ” គឺស្រដៀងនឹងការដកធ្មេញរបស់មនុស្សម្នាក់ ដែលវាជួយបង្កើនភាពទាក់ទាញរវាងបុគ្គល” ។
៤,បន្ថយការមានជម្លោះ៖ កំប្លែងត្រូវបានគេចាត់ទុកថាជាថ្នាំដ៏អស្ចារ្យ ដែលជាមធ្យោបាយសម្រួលដល់ការសន្ទនានិងជម្លោះ។
ភាពកំប្លុកកំប្លែង គឺជាអ្វីដែលគួរឱ្យអស់សំណើចដល់មនុស្សគ្រប់គ្នា ជាពិសេសនៅកន្លែងធ្វើការ។ ប៉ុន្តែអ្នកត្រូវដឹងថាពេលណាត្រូវប្រើវា ព្រោះមនុស្សគ្រប់ទាំងអស់មិនមែនសុទ្ធតែចូលចិត្តការលេងសើចឬ ភាពកំប្លែងនៅកន្លែងការងារនោះទេ។
អត្ថបទដោយ៖ ពិសី