We TV Cambodia

៩ ខែ ពន្ធដារប្រមូលពន្ធបានជាង $200 លានដុល្លារ គយប្រមូលបានជាង $2,000 លានដុល្លារ

៩ ខែ ពន្ធដារប្រមូលពន្ធបានជាង $200 លានដុល្លារ គយប្រមូលបានជាង $2,000 លានដុល្លារ

ដោយៈ ទិន សុខាវុធ

ក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ រក​ចំណូល​ពន្ធ​បាន​ $232.06 លាន​ដុល្លារ ចំណែក​ឯ​គយវិញ រក​ចំណូល​បាន​ជាង $2,000 លាន​ដុល្លារ​ កើន​លើស​ឆ្នាំ​មុន​ប្រមាណ $43.77 លាន​ដុល្លារ​។

យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ Facebook របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ ២០១៩ ក្នុង​រយៈពេល​ ៩ ខែ​ដើម​ឆ្នាំ​នេះ ប្រភេទ​ពន្ធ​សំខាន់​ៗ​ដែល​បាន​ធ្វើអោយ​មានកំណើន​ពន្ធដារ​នេះ​រួម​មាន​ ពន្ធ​លើ​តំលៃ​បន្ថែម (VAT) កើន ៣៣.០៥% ពន្ធ​លើ​ប្រាក់​ចំណូល​កើន​ ២៦.៨៦% ពន្ធលើប្រាក់​បៀវត្ស​កើន​ ១៦.៦៦% ពន្ធ​លើ​អចលនទ្រព្យ​កើន​ ៧០.៣៣% និង​ពន្ធអាករ​ពិសេស​កើន ២៦.៨៦% ។

យោង​តាម​លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កំណើន​ពន្ធដារ​ក្នុង​ឆ្នាំ ២០១៩ នេះ ជា​តួ​លេខ​ខ្ពស់​ដាច់​គេ​មួយ ដែលពុំធ្លាប់​មានពី​មុន​មក​។

ទន្ទឹម​គ្នា​នេះ​ដែរ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​​បាន​ប្រមូលចំណូល​បាន​ជាង $2,000 លាន​ដុល្លារ គឺ​កើន​ឡើង​ប្រមាណ​ ៣៥% ធៀប​ទៅ​នឹងឆ្នាំ ២០១៨​ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករ​កម្ពុជា​។

អគ្គនាយកដ្ឋាន​គយ​បាន​អោយ​ដឹងទៀត​ថា ប្រភព​ចំណូលសំខាន់ៗ​រួម​មាន យានយន្តនិង​គ្រឿងចក្រផ្តល់ប្រភព​ចំណួល​ជាង ៥២% នៃ​ចំណូល​សរុប ប្រេង​ឥន្ធនៈ​និង​ថាមពល​ប្រមាណជិត ១៧% នៃ​ចំណូល​សរុប ចំណែកឯ​ទំនិញ​ចំរុះ​និងគ្រឿង​សំណង់​ ប្រមាណ ២៩.៥% នៃ​ចំណូលសរុប​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *