We TV Cambodia

៨ខែកន្លងមកនេះ ផលចំណូលបានមកពីការចូលទស្សនា តំបន់អង្គវត្ដ ធ្លាក់ចុះជាង៧០%

៨ខែកន្លងមកនេះ ផលចំណូលបានមកពីការចូលទស្សនា តំបន់អង្គវត្ដ ធ្លាក់ចុះជាង៧០%

កម្ពុជាក្នុងកំលុងពេល ៨ខែកន្លងមកនេះទទួលបានផលចំណូលពីការចូលទស្សនារបស់ភ្ញៀវទេសចរណ៍អន្ដរជាតិក្នុង រមណីយដ្ឋានតំបន់អង្គ មានចំនួន ១៨,៣៣២,០១១ លានដុល្លារ ដែលទិន្នន័យនេះមានការធ្លាក់ចុះដល់ទៅ ៧៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរអន្ដរជាតិ មកទស្សនាប្រាសាទអង្គរវត្ដ មានចំនួន ៣៩៣២៩៣នាក់ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០។ ដោយឡែក គិតត្រឹមតែរយៈពេលក្នុង ខែសីហា មានភ្ញៀវទេសចរអន្ដរជាតិ មកទស្សនា តំបន់អង្គរ ចំនួន ៣៦៦៣នាក់ ដែលទទួលបានចំណូល ១៦១,០២១ ដុល្លារ​មានការធ្លាក់ចុះ ៩៧% ធៀបទៅនឹងរយៈពេលដូចគ្នា​កាលពូឆ្នាំមុន។

មូលហេតុដែលវិស័យទេសចរណ៍នៅកម្ពុជាមានការធ្លាក់ចុះ នេះក៏ព្រោះតែការរាតត្បាត​មេរោគ កូវីដ១៩ ដែលក្នុងនោះទៀតសោធ មិនត្រឹមតែប្រទេសកម្ពុជា​នោះទេ ពោលគឺលើពិភពលោក ទាំងមូលដែលរងផលប៉ះពាល់ពីមេរោគ មួយនេះ។

ដោយ៖ Stince

Related Articles