We TV Cambodia

៧ ហេតុផលដែលហ្វេសប៊ុកបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក

៧ ហេតុផលដែលហ្វេសប៊ុកបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក
រូបភាពតំណាង

ការផ្សព្វផ្សាយការរកស៊ីលើបណ្ដាញហ្វេសប៊ុកកំពុងត្រូវបានម្ចាស់ជំនួញនានាប្រើប្រាស់យ៉ាងសកម្ម។បណ្តាញសង្គមមួយនេះទទួលបានភាពល្បីល្បាញនិងត្រូវបានគេប្រើយ៉ាងច្រើននៅទូទាំងពិភពលោក។

ប៉ុន្តែមិនមែនឲ្យតែមានលុយក៏អាចផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកបាននោះឡើយ អ្នកត្រូវគោរពតាមលក្ខខណ្ឌរបស់បណ្ដាញនេះ ទើបមានការយល់ព្រមឲ្យចេញផ្សាយបាន។

១. អក្សរច្រើនពេកនៅក្នុងរូបភាព

ហ្វេសប៊ុកមានការផ្លាស់ប្តូរការអនុវត្តច្បាប់អំពីការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញរបស់ខ្លួន ដែលច្បាប់នោះគឺថា អត្ថបទមិនគួរមានច្រើនជាង ២០% នៃរូបភាព មិនត្រូវសរសេរឲ្យស្អេកស្អះទេ គឺសរសេរតែគោលធំៗប៉ុណ្ណោះ។

រូបភាពតំណាង

២. ប្រធានបទដែលពាក់ព័ន្ធនឹងអាយុមនុស្ស

អ្នកត្រូវប្រុងប្រយ័ត្ននៅពេលបង្កើតការផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលមួយចំនួន។ ការផ្សាយពាណិជ្ជកម្មអាចត្រូវបានបដិសេធសូម្បីតែផ្សាយពីភោជនីយដ្ឋានដែលមានជាតិអាល់កុលក៏ដោយ។

៣. សរសេរចំណងជើងវែងពេក

ការផ្សាយពាណិជ្ជកម្មអាចក្លាយជាអាសារបង់បាន បើសិនសរសេរចំណងជើង ឬយើងហៅថា Caption វែងអន្លាយពេក។ ហ្វេសប៊ុកមិនត្រូវការឲ្យរៀបរាប់ច្រើនពេកទេ ត្រឹមតែប៉ុន្មានពាក្យដែលខ្លឹមៗ ក៏គ្រប់គ្រាន់ហើយ។

រូបភាពតំណាង

៤. ខ្លឹមសារមិនទាក់ទងនឹងការផ្សាយរបស់ហ្វេសប៊ុក

ច្បាប់មួយក្នុងចំណោមវិធានការមូលដ្ឋានរបស់ហ្វេសប៊ុកលើការផ្សព្វផ្សាយគឺត្រូវពាក់ព័ន្ធគ្នា។ រូបភាពនិងខ្លឹមសារត្រូវឲ្យស៊ីគ្នាដោយអ្នកមិនអាចប្រើរូបភាពនារីស្លៀកពាក់ឈុតហែលទឹកទៅផ្សាយពីកម្រាលព្រំនោះទេ។

៥. មាតិកាតក់ស្លុត រូបភាពអាក្រាត ភាសាសរសេរមិនល្អ

ហ្វេសប៊ុកនឹងបដិសេធភ្លាមៗចំពោះការផ្សាយពាណិជ្ជកម្មដែលបង្ហាញពីរូបភាពអាក្រាត មាតិកាផ្លូវភេទ និងរូបភាពឈាមស្រស់ៗឬសាកសពជាដើម។

រូបភាពតំណាង

៦. បង្កប់ការរើសអើង

ការគោរពភាពឯកជនពិតជាមានសារៈសំខាន់សម្រាប់ហ្វេសប៊ុក។អ្នកអាចកំណត់គោលដៅផ្សាយពាណិជ្ជកម្មយោងទៅតាមអាយុ ភេទ ឬក្រុមអ្នកប្រើប្រាស់ដោយផ្តោតលើក្រុមមនុស្សទូទៅ ដោយមិនសំដៅលើបុគ្គលម្នាក់ៗទេ។

៧. មាតិកាហាមឃាត់

ថ្នាំជក់ និងកាំភ្លើង ឬសេវាកម្មពាក់ព័ន្ធនឹងផលិតផលទាំងនេះ សុទ្ធតែត្រូវបានហាមឃាត់មិនឱ្យផ្សាយពាណិជ្ជកម្មឡើយ។ បើអ្នកផ្សព្វផ្សាយមាតិកាទាំងនេះ នោះនឹងត្រូវបានហាមឃាត់មិនខាន៕

 

ប្រែសម្រួល ៖ គឹមសួ

Related Articles