We TV Cambodia

៧ ចំណុចអាចបញ្ឃប់បញ្ហាងងុយគេងនៅកន្លែងធ្វើការ

៧ ចំណុចអាចបញ្ឃប់បញ្ហាងងុយគេងនៅកន្លែងធ្វើការ

បញ្ហាងងុយគេងតែងតែកើតមានឡើង នៅពេលកំពុងរៀន រឺធ្វើការងារអ្វីមួយ វាគឺជារឿងសាមញ្ញបំផុតសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែវាក៏ជារឿងដែលគួរអោយធុញដែរ ព្រោះអ្នកប្រាកដជាមិនអាចផ្តោតអារម្មណ៍បំពេញការងាររបស់អ្នកបានឡើយ ដោយសារតែភ្នែកចេះតែចង់បិត។ អញ្ចឹងហើយទើបបានជាមនុស្សមួយចំនួនធំតែងតែទទួលទានភេសជ្ជះនានា ដែលមានជាតិកាហ្វេអ៊ីនដើម្បីជួយអោយពួកគេស្វាងពីបញ្ហាងងុយគេងនោះ។ ក្រៅពីការទទួលទានភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន អ្នកអាចបំបាត់បញ្ហាងងុយគេងបានដោយធម្មជាតិតាមវិធីមួយចំនួនខាងក្រោមដូចជា៖

១. ងើបឈរពត់ខ្លួន៖ ប្រសិនជាអ្នកកំពុងតែអស់កម្លាំងងងុយគេង វិធីដំបូងគេបង្អស់ទាំងអស់ដែលអ្នកត្រូវធ្វើគឺងើបឈរពត់ខ្លួនចុះឡើងៗមួយសន្ទុះ។ ការធ្វើបែបនេះគឺដូចជាជួយដាស់អារម្មណ៍អ្នកអោយមានស្វាងជាងមុន។

២. ដើរចុះឡើង៖ បន្ទាប់ពីងើបឈរពត់ខ្លួនហើយនៅតែមិនបានជោគជ័យ អ្នកគួរតែចេញមកក្រៅបន្តិចដើម្បីដើរចុះដើរឡើងមួយសន្ទុះ អោយខ្លួនប្រាណរាងមានដំណើរការបន្តិច កុំអោយវាសម្រាកពេក ព្រោះវាជាហេតុដែលធ្វើអោយអ្នកងងុយគេង។

៣. សម្រាកភ្នែករបស់អ្នក៖ ជួនកាលអ្នកងងុយគេងក៏ដោយសារតែភ្នែកអ្នកសម្លឹងមើលអ្វីមួយយូរពេកដែរ ដូច្នេះហើយអ្នកគួរតែឧស្សាហ៍សម្រាកភ្នែករបស់អ្នក កុំអោយវាឆាប់អស់កម្លាំង រឺធ្វើការច្រើនពេក។

 

 

៤. ទទួលទានអាហារដែលប៉ូវកម្លាំង៖ អ្នកមានអារម្មណ៍ងងុយគេងអាចបណ្តាលមកពីខ្លួនប្រាណអស់កម្លាំង ដូច្នេះដោយអ្នកគួរតែព្យាយាមពិសារអាហារណាដែរសម្បូរទៅដោយជីវជាតិបំប៉ន ដើម្បីអោយខ្លួនប្រាណអ្នកមានកម្លាំងច្រើនជាងមុន និងបំបាត់ការងងុយគេង។

៥. និយាយជាមួយអ្នកជិតខាងដើម្បីដាស់ខួរក្បាល៖ ក្រៅពីវិធីសាស្ត្រខាងលើ អ្នកក៏អាចបញ្ឈប់ការងារមួយចំនួនរបស់អ្នក ហើយបែរមកនិយាយជាមួយមនុស្សណាម្នាក់ប៉ុន្មាននាទីសិនក៏បាន ព្រោះវានឹងជួយអោយអ្នកស្វាងជាមុនបានយ៉ាងល្អ។

៦. ផ្លាស់ប្តូរការងារដើម្បីផ្លាស់ប្តូរបរិយាកាស៖ អ្នកអាចសាកល្បងផ្លាស់ប្តូរការងារដែលអ្នកកំពុងធ្វើ ទៅធ្វើការងារផ្សេងសិន ព្រោះការប្តូរការងារនឹងអាចធ្វើអោយអ្នកផ្លាស់ប្តូរអារម្មណ៍ ដែលវាអាចកាត់បន្ថយការងងុយគេង។

៧. គេងសម្រាកមួយភ្លែតសិន៖ ប្រសិនជាអ្នកសាកល្បងចំនុចទាំងអស់ខាងលើហើយនៅតែមិនអាចដោះស្រាយបញ្ហាងងុយគេងនេះទៀត អ្នកគេងសម្រាកក្នុងរយះពេលខ្លីមួយ ពោលគឺខ្ទង់១៥ទៅ២០នាទី ព្រោះវានឹងដោះស្រាយបញ្ហាងងុយគេងដោយមានប្រសិទ្ធិភាព៕

ប្រែសម្រួលដោយ៖​ ពិសី

 

Related Articles