We TV Cambodia

៧ ចំណុចនៃសេក្ដីសុខ​ និងសុភមង្គលក្នុងគ្រួសារ បន្ទាប់ពីជីវិតអាពាហ៏ពិពាហ៏

៧ ចំណុចនៃសេក្ដីសុខ​ និងសុភមង្គលក្នុងគ្រួសារ បន្ទាប់ពីជីវិតអាពាហ៏ពិពាហ៏

នៅក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ​ត្រូវតែមាន​សេចក្តីស្រឡាញ់​គោរព ការទុកចិត្ត ​ភាពស្មោះត្រង់ សុភាពរាបសា និង​ការទាក់ទាញ​ខាង​ផ្លូវភេទ ទាំងអស់នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់។ ប្ដី​ប្រពន្ធ​ដែល​បាន​រៀបការ​ហើយ​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សប្បាយ​បាន​ វាពិតជា​ត្រូវការ​កិច្ច​ខំប្រឹងប្រែង​ដោយ​អ្នក​ទាំងពីរ​ ដោយ​ប្រាថ្នា​មានផ្ទះ​ដែលមាន​ភាព សប្បាយរីករាយ មាន​សាមគ្គីភាព មានការ​លើកទឹកចិត្ត​គ្នា​ទាំងពីរ​នាក់ ​មាន​ទំនាក់ទំនង​ល្អ​ស្តាប់​គ្នា​ទៅវិញទៅមក​ ចំណាយពេល​វេលា​ជាមួយគ្នា​។ ម្យ៉ាងទៀត ​ទាំងអស់នេះ​វា​កើតឡើង​ ​ពី​អំពើ​ជា​កុសល​របស់​ប្តី​ប្រពន្ធ​ខ្លួនឯង តាមរយៈការ​ប្រ​ព្រឹត្តិ​ដោយកាយ​វាចា និង​ចិត្ត​ប្រកបដោយ​ការគិត​ពិចារណាត្រឹមត្រូវ​ដូចជា៖

– ត្រូវ​ចេះ​ផ្តល់​ក្តី​ស្រឡាញ់គោរព​សមាជិក​ក្រុមគ្រួសារទាំងសងខាង

– ត្រូវចេះគោរព​គ្នា​ទៅវិញទៅមក

 

– ត្រូវ​ចេះ​ផ្តល់​ភាពកក់ក្តៅ និង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា មានការយកចិត្តទុកដាក់​ចំពោះ​គ្នាយ៉ាង​ជ្រាលជ្រៅ

– ត្រូវមានការ​ផ្តល់​សុវត្ថិភាព​ទាំង​ផ្លូវកាយ​ និងផ្លូវចិត្ត ត្រូវ​ចេះ​បង្កើតបរិយាកាស​រីករាយ​នៅក្នុង​គ្រួសារ

– ត្រូវចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា (​ពេល​មាន​កំហុស​)

– ត្រូវមាន​ភាពស្មោះត្រង់​មិន​ផិតក្បត់គ្នា

happy couple

– ត្រូវ​មាន​ផែនការ​គ្រួសារ​ច្បាស់លាស់ (​ចេះ​ចិញ្ចឹម​បីបាច់ និង​គ្រប់គ្រង​កូនចៅ​) ចេះ​គ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ និង​មានការ​ចំណាយ​ដោយ​សន្សំសំចៃ​គាំទ្រ​លើកទឹកចិត្ត​គ្នា

– ត្រូវ​ជួយ​ដោះស្រាយ​ពេល​មាន​បញ្ហា​កើតឡើងរួមគ្នា​ ទទួលខុសត្រូវ​រួមគ្នា​ធ្វើការ​ពិចារណា និង​ពិភាក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ ​នូវ​រាល់​ព័​ត៌មាន​ជា​អកុសល​មុនធ្វើការ​សម្រេច​ចិត្ត នឹង​ត្រូវធ្វើ​ការសម្រេចចិត្ត​រួមគ្នា​ជាដើម​។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles