We TV Cambodia

៦ ចំណុចដ៏វិសេសវិសាលនៃផ្លែទំពាំងបាយជូរខ្មៅ

៦ ចំណុចដ៏វិសេសវិសាលនៃផ្លែទំពាំងបាយជូរខ្មៅ

ទំពាំងបាយជូរខ្មៅ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានអាយុកាលចាស់ជាងគេនៅក្បែរតំបន់អឺរ៉ុបខាងកើត។ ក្រៅពីសម្បូរសារធាតុចិញ្ចឹម និងមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ទទួលទាន ផ្លែទំពាំងបាយជូរខ្មៅអាចផ្តល់នូវអត្ថប្រយោជន៍អស្ចារ្យ ៧យ៉ាង ប្រសិនបើអ្នកទទួលទានជាប្រចាំ។

 

១,គ្រប់គ្រងជាតិស្ករក្នុងឈាម៖ អាស៊ីត phenolic ពីធម្មជាតិ ដែលជាអ្នកទទួលខុសត្រូវ ចំពោះការបង្កើត និងបញ្ចេញអាំងស៊ុយលីន។ នៅពេលដែលរាងកាយគ្រប់គ្រងអាំងស៊ុយលីនបានល្អ ជាតិស្ករក្នុងឈាមក៏មិនកើតឡើង។

២,ការពារបេះដូង៖ សារធាតុ phytochemicals ដែលមានវត្តមាននៅក្នុងផ្លែទំពាំងបាយជូរខ្មៅ អាចជួយកាត់បន្ថយការខូចខាតនៃសាច់ដុំបេះដូង និងជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងខ្លួន។ នេះហើយជាមូលហេតុ ធ្វើឲ្យផ្លែទំពាំងបាយជូរមានសមត្ថភាពអាចការពារបញ្ហាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

៣,បង្ការជំងឺមហារីក៖ សារធាតុ Resveratrol ដែលជាសារធាតុតែមួយគត់ត្រូវបានគេរកឃើញនៅក្នុងផ្លែទំពាំងបាយជូរខ្មៅ មានសមត្ថភាពបំផ្លាញកោសិកាមហារីក។

៤,ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្លែទំពាំងបាយជូរខ្មៅ សម្បូរទៅដោយជាតិស្ករ និងអាស៊ីតសរីរាង្គ ដែលអាចជួយកាត់បន្ថយការទល់លាមក បញ្ហារំលាយអាហារ និងព្យាបាលបញ្ហាតម្រងនោមផងដែរ។

៥,ព្យាបាលបញ្ហាពុកឆ្អឹង៖ សារធាតុ Resveratrol ដែលមាននៅក្នុងផ្លែទំពាំងបាយជូរខ្មៅ មានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការជួយព្យាបាលជំងឺមេតាប៉ូលិស។ ជំងឺមេតាប៉ូលិស អាចបង្កើនហានិភ័យវិវត្តទៅជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ហើយជាមូលហេតុធ្វើឲ្យអ្នកកើតជំងឺពុកឆ្អឹងដែរ។

 

៦,សម្រកទម្ងន់៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទំពាំងបាយជូរខ្មៅ អាចជួយបញ្ចេញជាតិពុលនៅក្នុងរាងកាយ ដែលជួយឱ្យស្រកទម្ងន់។ លើសពីនេះផ្លែទំពាំងបាយជូរខ្មៅមានកាឡូរីទាប ប្រសិនបើអ្នកទទួលទានប្រចាំថ្ងៃនឹងជួយសម្រកទម្ងន់កាន់តែលឿន។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles