គម្រោងអភិវឌ្ឈផ្លូវល្បឿនលឿនពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្ដព្រះសីហនុ បាននឹងបន្ដដំណើរការយ៉ាងរលូន និងមមាញឹកជាខ្លាំង បើទោះបីជាមានបញ្ហានៃរាតត្បាតពីជំងឺកូវីដ១៩ក៏ដោយ។ ក៏ព្រោះថា ផ្លូវមួយខ្សែនេះ ពិតជាមានអត្ថប្រយោជន៍ជាខ្លាំងជាសរសៃឈាមរបស់សេដ្ឋកិច្ចកម្ពុជា មិនថាវិស័យឧស្សាហកម្ម ឬទេសចរណ៍ដោយក្ដី។
បើយោងតាមការបកស្រាយបង្ហាញរបស់ ផេកហ្វេសប៊ុក ផ្លូវការរបស់គម្រោង អភិវឌ្ឈន៍ផ្លូវមួយនេះបានបង្ហាញពីអត្ថប្រយោជន៍របស់ផ្លូវនេះមានដូចជា៖
១. ល្បឿនបើកបរលឿន សមត្ថភាពដឹកជញ្ជូនខ្លាំង
២. ផ្លូវសម្រាប់យានយន្តផ្សេងៗ មានការត្រួតពិនិត្យ មានសុវត្ថិភាព
៣. លើកកម្ពស់សេដ្ធកិច្ចការងារ
៤. ជំរុញការវិនិយោគ ស្របពេលជំរុញកំណើននៃសេដ្ឋកិច្ច
៥. ជំរុញសេដ្ឋកិច្ចនិងឧស្សាហកម្ម កាត់បន្ថយថ្លៃដឹកជញ្ជូន
៦. ពន្លឿនទំនើបកម្ម
គូសបញ្ជាក់ផងដែរថា ដោយសារការឆ្នៃប្រឌិតបច្ចេកវិទ្យាថ្មីរបស់កម្ពុជាទទួលបានលទ្ធផលល្អអាចប្រើប្រាស់បានខ្នាតធំ ដូច្នេះហើយ ផ្លូវល្បឿនលៀនភ្នំពេញ_ព្រះសីហនុបានអនុម័តបច្ចេកវិទ្យាសំណង់ក្រាលត្រួតពីរជាន់បន្តលើគ្នា។ ការតស៊ូរបស់អ្នកទាំងអស់គ្នាជាហេតុផលដែលទទូលបានការជោគជ័យក្នុងការសាងសង់ប្រវែង ៦០០-៧០០មែត្រក្នុងមួយថ្ងៃ។
ដោយ៖ Stince
