We TV Cambodia

៥ ចំណុច ក្នុង​ការដោះស្រាយ​ជម្លោះ​ជាមួយ​គូស្នេហ៍

៥ ចំណុច ក្នុង​ការដោះស្រាយ​ជម្លោះ​ជាមួយ​គូស្នេហ៍

មនុស្សពីរនាក់ដែលស្រលាញ់គ្នា ទោះបីផ្អែមល្ហែមខ្លាំងយ៉ាងណា មិនប្រាកដថា មិនធ្លាប់ឈ្លោះគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃការដោះស្រាយបញ្ហា របស់គូស្នេហ៍នីមួយៗ អាចមានលក្ខណៈខុសគ្នា តែក៏ក្នុងបំណងមួយ គឺចង់រក្សាទំនាក់ទំនង ឱ្យល្អឡើងវិញ។ ចូរសាកល្បងវិធីខាងក្រោមនេះ ក្នុងការផ្សះផ្សាទំនាក់ទំនង ជាមួយដៃគូ៖

១. ស្នាមញញឹមបើឈ្លោះគ្នារួចហើយ នៅបន្តពាក់មុខយក្សដាក់គ្នា តើចំណេញអីទៅ គឺនៅតែអន់ចិត្ត ជាមួយគ្នាដដែល។ តែបើសិនជាភាគីណាម្នាក់ ព្រមញញឹម គឺប្រៀបដូចជាឥន្ទធនូ ដែលកើតក្រោយព្យុះភ្លៀង។

២. សុំទោសពេលខ្លះ បន្ទាប់ពីខឹង ឬឈ្លោះគ្នាហើយ ក៏អាចជាពេលដែលម្នាក់ៗ ពិចារណាឡើងវិញ ហើយជួនកាលក៏មើលឃើញថា ខ្លួនជាអ្នកខុស ហើយក៏ព្រមនិយាយពាក្យសុំទោស។ តែពេលខ្លះ អ្នកដែលព្រមនិយាយសុំទោស មុន មិនប្រាកដថាជាអ្នកខុសទេ តែព្រោះគេយល់ថា ពេលសុំទោសហើយ នឹងធ្វើឱ្យសង្គ្រាមផ្លូវចិត្តនេះ បញ្ចប់បាន។

៣. អធ្យាស្រ័យបើខឹងគ្នា ឈ្លោះគ្នា ក៏សូមឱ្យអារម្មណ៍នោះ ជំនួសឱ្យការអធ្យាស្រ័យ អត់ឱនឱ្យគ្នាទៅវិញទៅមក។ គ្មានទេ ពាក្យថាគុំកួន ចំពោះមនុស្សជាទីស្រលាញ់របស់យើង។

៤. ព្រមចាញ់កុំគិតថា ការនិយាយរកដៃគូមុន ជារឿងអន់ឱ្យសោះ។ បើសិនការចង់ឈ្នះ ហើយធ្វើឱ្យអ្នកមិនព្រមនិយាយរកគ្នាមុន ឬចាំទាល់តែភាគីម្ខាងទៀត និយាយរកមុន នោះវានឹងធ្វើឱ្យទំនាក់ទំនង កាន់តែឃ្លាតឆ្ងាយ។ សូមចាំថា បើអ្នកព្រមចាញ់ នោះស្មើនឹងអ្នកបង្កើតសន្តិភាព ក្នុងសេចក្តីស្នេហារបស់អ្នក។

៥. បំភ្លេចរឿងទាស់គ្នា បើឈ្លោះថ្ងៃហ្នឹងហើយ សូមឱ្យថ្ងៃថ្មី ជាថ្ងៃដែលនាំមកនូវស្នាមញញឹម។ ដូច្នេះ អ្នកមិនត្រូវគាស់កកាយ យករឿងពីម្សិលមករំឭកទៀតនោះទេ។

ការបំភ្លេចរឿងរកាំរកូស ការបំភ្លេចនូវជម្លោះ ដែលឡើង គឺស្មើនិងរកសេចក្ដីសុខអោយខ្លួនឯង និងដៃគូរ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles