We TV Cambodia

៥ចំណុចអាចស្រកទម្ងន់ដោយមិនបាច់ហាត់ប្រាណ

៥ចំណុចអាចស្រកទម្ងន់ដោយមិនបាច់ហាត់ប្រាណ

អ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណ ដើម្បីសម្រកទម្ងន់ទេ មែនទេ? ប្រសិនបើអ្នកចង់សម្រកទម្ងន់ដោយមិនចាំបាច់ហាត់ប្រាណនោះគឺពិតជាបាន។ វាមិនមែនជាការពិបាកនោះទេ ហើយអ្នកក៏មិនចាំបាច់ប្រើប្រាស់ថ្នាំលេបឬចាក់នោះទេ ។ 

 

១. មិនទទួលទានអាហារមុនពេលចូលគេង អ្នកមិនគួរបរិភោគមុនពេលចូលគេងនោះទេ។ ការរំលាយអាហារ គួរតែមានយ៉ាងតិចចាប់ពី ២ទៅ៣ម៉ោង មុនពេលអ្នកចូលគេងទើបប្រសើរសម្រាប់សុខភាពពិសេសវានឹងមិនធ្វើឲ្យអ្នកឆាប់ធាត់។

 

២. ហែលទឹក ការហែលទឹកជាលំហាត់ប្រាណសាច់ដុំ ឲ្យធ្វើចលនាដើរស្រួល ហើយអាចធ្វើឲ្យអ្នកមានរូបរាងស្រស់ស្អាត ជាពិសេសគឺមានរាងស្វែលតែម្ដង។

 

៣. បរិភោគអាហារគ្មានកាឡូរី អ្នកគួរតែផ្លាស់ប្ដូររបបអាហារដោយបែរមកទទួលទានអាហារដែលគ្មានកាឡូរីវិញ ដូចជា ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារជាដើម។

៤. ក្លែងបន្លំ  ក្លែងបន្លំនៅក្នុងអត្ថបទនេះមានន័យថា អ្នកធ្វើជាទទួលទានអាហារមួយចានធំដដែលតែនៅក្នុងចាននោះមានអាហារតែបន្តិចតែប៉ុណ្ណោះ។ ក្រៅពីនោះ សុទ្ធតែជាបន្លែដូចជា ប៉េងប៉ោះ ព័ទ្ធជុំវិញមើលទៅហាក់ដូចជា អ្នកញ៉ាំអាហារច្រើនណាស់ដែរ។

៥. ពង្វាងការឃ្លានអាហារ នៅពេលដែលក្រពះរបស់អ្នកទាមទារអាហារអ្នកគួរតែ ទទួលទានទឹកកន្លះកែវ ឬទឹកតែមួយកែវ ឬទឹកក្រូចស្រស់មួយកែវជំនួសវិញ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles