We TV Cambodia

៥ចំណុចដែលអាចបំបាត់ភាពខ្ជិលចេញពីខ្លួនអ្នកបាន

៥ចំណុចដែលអាចបំបាត់ភាពខ្ជិលចេញពីខ្លួនអ្នកបាន

ភាពខ្ជិលគឺជាជម្ងឺម្យ៉ាងដែលពិបាកព្យាបាល ហើយវាកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់រូប មិនចំពោះថាអ្នកជានរណា ឬអ្នកមានជីវិតបែបណាឡើយ។ ប្រសិនបើអ្នកចង់សម្រាកដោយសារតែភាពខ្ជិលរបស់អ្នក នោះវាមិនអីនទេ​ ព្រោះវាជួយឲ្យអ្នកបានសម្រាកលំហែកាយ និងអាចកាត់បន្ថយភាពតានតឹងបានមួយកម្រិត។ ប៉ុន្តែបើស្ទើរគ្រប់ពេលក្នុងមួយថ្ងៃៗសុទ្ធតែជា“ថ្ងៃខ្ជិល”នោះវាប្រាកដជាមានបញ្ហាជាក់ជាមិនខាន។ តើត្រូវធ្វើដូចម្តេចដើម្បីបំបាត់ភាពខ្ជិល?

១. ស្វែងរកមូលហេតុនៃភាពខ្ជិល៖ ចូរធ្វើការស្វែងរកមូលហេតុ និងដើមចមនៃភាពខ្ជិលច្រអូសរបស់អ្នក ព្រោះវាអាចជួយអ្នកក្នុងការផ្លាស់ប្តូរភាពខ្ជិល ដើម្បីក្លាយជាមនុស្សដែលមានមានភាពស្វាហាប់ជាងមុន។

២. ស្វែងរកចំណូលចិត្តរបស់ចំពោះការងារ៖ អ្នកបានចាប់ផ្តើមធ្វើអ្វី ដោយសារវាជាកាតព្វកិច្ចដែលត្រូវបំពេញ។ ប៉ុន្តែពេលខ្លះ សូម្បីតែកិច្ចការដែលអ្នកស្រលាញ់បំផុត ក៏អាចក្លាយជារឿងពិបាក និងបង្កជាភាពមមាញឹកផងដែរ។

៣.​ បំបែកពេលវេលា៖ ធ្វើការក្នុងរយៈពេលខ្លីផ្តោតការយកចិត្តទុកដាក់ គឺមានប្រសិទ្ធភាពជាងការព្យាយាមដាក់ការងារច្រើនហើយប្រើរយៈពេលវែង។

៤. រកវិធីដែលអាចធ្វើកិច្ចការបានជោគជ័យ៖ ប្រើគំនិតច្នៃប្រឌិត និងការស្រមើស្រមៃរបស់អ្នក ឱ្យមានប្រសិទ្ធិភាពបំផុត។ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយពីការងារ ហើយប្រហែលជារីករាយនឹងការងារថែមទៀត។

៥. សុំជំនួយ ឬការគាំទ្រ៖ មិនមានអ្វីខុសទេក្នុងការស្នើសុំជំនួយពីមិត្តរួមការងារ មិត្តភក្តិ ឬសមាជិកគ្រួសារដែលមានការជំរុញទឹកចិត្ត។ នេះជាវិធីមានប្រយោជន៏ដើម្បីធ្វើឱ្យអ្នកកាន់តែប្រសើរ និងផ្លាស់ប្តូរពីស្ថានភាពអាប់អួរ ព្រោះពួកគេនឹងជំរុញអ្នកឱ្យបំពេញភារកិច្ចទាំងនោះ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles