We TV Cambodia

៤ថ្ងៃកំលុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់

៤ថ្ងៃកំលុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្នុងរយៈពេល៤ថ្ងៃកំលុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់។ នេះបើតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន។

ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។

បន្ថែមពីនេះ សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។

ទន្ទឹមនឹងនេះ ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើននៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ៕

Related Articles