We TV Cambodia

៣ ចំណុច​​ងាយ​ៗ​​​សម្រាប់​​ភរិយា ដោយ​​​មិន​​​បាច់​​ហត់​​នឿយ​​រក​​វិធី​​ «ចង​​ចិត្ត​​ស្វាមី»

៣ ចំណុច​​ងាយ​ៗ​​​សម្រាប់​​ភរិយា ដោយ​​​មិន​​​បាច់​​ហត់​​នឿយ​​រក​​វិធី​​ «ចង​​ចិត្ត​​ស្វាមី»

៣ ចំណុច​​ងាយ​ៗ​​សម្រាប់​ភរិយា ដោយ​មិន​​បាច់​​ហត់​​នឿយ​​រក​​វិធី​​ «ចង​​ចិត្ត​​ប្តី»៖

១. ស្គាល់គាត់ ហើយស្គាល់អោយដល់ក្រពះគាត់

ត្រូវដឹងអោយ​ច្បាស់ថា​ គាត់ចូលចិត្តអ្វី មិនចូលចិត្តអ្វី ហើយរៀបចំអោយបានល្អ។ សូមកុំគិតថាវាគ្រាន់តែ​ជា​អាហារ​ធម្មតា​នៅផ្ទះ ចង់ធ្វើយ៉ាងណាក៏បាន។ កុំភ្លេចរៀបចំចំណីញាំលេងផង។ ធ្វើបែបនេះ ទោះគាត់នៅទីណា ក៏នៅតែ​នឹក​ផ្ទះ និងនឹកការរៀបចំផ្គាប់ចិត្តគាត់។

២. កុំបំបាក់មុខគាត់

មនុស្សប្រុសគ្រប់រូបស្អប់ជាងគេការបាក់មុខ ជាពិសេសការបាក់មុខនៅទីសាធារណៈ។ ទោះបីជាគាត់ខុស យើងត្រូវ​គោរព និងទុកមុខអោយគាត់ ។ បើត្រូវប្រាប់ រឺនិយាយណែនាំដាស់តឿនផ្សេងៗ ត្រូវ​និយាយពេលនៅតែ ២នាក់គាត់។

៣. ជិតស្និទ្ធជាមួយម្តាយ ឪពុកគាត់អោយបានស្មើគាត់ ឬច្រើនជាងគាត់

យើងជាមនុស្សស្រី យើងអាចនិយាយបានច្រើនរឿងជាមួយម្តាយ រឺម្តាយក្មេក។ យើអាចនិយាយពីស្ថានភាពគ្រួសារ និយាយពីនេះ​ ពីនោះ (រឿងល្អៗ) ដើម្បីធ្វើអោយទំនាក់ទំនងយើងជាមួយឪពុក ម្តាយក្មេកយើងកាន់តែល្អជាងមុន។ សំរាប់​មនុស្សប្រុស សន្តិភាពរវាងប្រពន្ធ និងឪពុកម្តាយខ្លួន ជាការដូរៀបការធំបំផុតហើយ ព្រោះនេះជា​សម្ពាធ​ពិបាក​ប្រឈម។

អត្ថបទដោយ៖​ ពិសី

 

Related Articles