We TV Cambodia

៣ចំណុច ក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រលងបាក់ឌុប

៣ចំណុច ក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រលងបាក់ឌុប

សល់ពេលតែជាង ៣ខែទៀតប៉ុណ្ណោះ ការប្រលងបាក់ឌុបឆ្នាំ២០២០ នឹងត្រូវចាប់ផ្ដើមហើយ ហើយប្រហែលជាមានសិស្សជាច្រើនដែលកំពុងពិបាកចិត្តចំពោះការប្រលងនេះផងដែរ ព្រោះថាពួកគេមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេ សម្រាប់ការប្រលងនេះ។ ថ្ងៃនេះ We TV Cambodia នឹងប្រាប់ចំណុចសំខាន់ ៤យ៉ាង ដែលនឹងជួយអ្នកឲ្យត្រៀមខ្លួនបានល្អបំផុតសម្រាប់ការប្រលងនាពេលខាងមុខនេះ។

សិស្សចេញពីមណ្ឌលប្រលងបាក់ឌុប

១, ពង្រឹងមុខវិជ្ជាដែលខ្សោយ៖ មុខវិជ្ជាសម្រាប់ការប្រលងបាក់ឌុបមានចំនួន ៦មុខ (មិនគិតមុខវិជ្ជាភាសា) ហើយប្រាកដណាស់ថា មានមុខវិជ្ជាដែលអ្នកខ្លាំង និងខ្សោយ។ ដូច្នេះ អ្នកត្រូវកាត់បន្ថយពេលវេលាលើមុខវិជ្ជាដែលអ្នកគិតថា ខ្លួនអាចធ្វើបាន និងសង្ឃឹមច្រើនលើមុខវិជ្ជានោះ ដោយត្រូវចំណាយពេលឲ្យច្រើនទៅលើមុខវិជ្ជា ដែលអ្នកខ្សោយវិញ ដើម្បីពង្រឹងសមត្ថភាពឲ្យស្មើដៃគ្នា ជាជាងមួយខ្លាំង មួយខ្សោយ។

សិស្សចេញពីមណ្ឌលប្រលងបាក់ឌុប

២, សាកល្បងប្រលងនៅផ្ទះ៖ អ្នកអាចសាកល្បងប្រលងនៅផ្ទះ ដោយយកវិញ្ញាសាណាមួយ ដែលស្របទៅនឹងវិញ្ញាសាប្រលងរបស់ក្រសួងដែរ ហើយកំណត់ពេលធ្វើឲ្យដូចការប្រលងជាក់ស្ដែង ដោយមិនត្រូវមើលចម្លើយឡើយ។ ពេលដល់ម៉ោងកំណត់អ្នកត្រូវឈប់ធ្វើ ហើយយកទៅផ្ទៀងផ្ទាត់ជាមួយអត្រាកំណែ នោះអ្នកនឹងដឹងថា សមត្ថភាពអ្នកលើមុខវិជ្ជានោះមានកម្រិតប៉ុណ្ណា ទោះវាមិនសុក្រឹត ១០០% តែវាក៏អាចឲ្យអ្នកប៉ាន់ស្មានសមត្ថភាពរបស់ខ្លួនឯងបានផងដែរ។ មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ្នកចេះគ្រប់គ្រងពេលវេលានៃការប្រលងបានល្អ ហើយត្រូវចាំថា អ្នកត្រូវសាកល្បងឲ្យគ្រប់មុខវិជ្ជា និងសាកឲ្យបានច្រើនដង។

៣, ចាប់យកពិន្ទុ៖ យោងតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ការប្រលងបាក់ឌុបថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យា ជាមុខវិជ្ជាដែលងាយយកពិន្ទុជាងគេ ទោះបីមិនបានពេញ១០០% តែមុខវិជ្ជា ២នេះ ងាយស្រួលយកពិន្ទុជាងមុខវិជ្ជាផ្សេងៗ ប៉ុន្តែវាក៏តាមទារឲ្យអ្នកមើល និងរៀនពីមុខវិជ្ជានេះខ្លះផងដែរ មិនមែនមិនមើលសោះក៏អាចជាប់នោះទេ ព្រោះអ្នកមិនអាចមើលស្រាលមុខវិជ្ជាណាមួយបានឡើយ។

អត្ថបទដោយ៖ Nevin

Related Articles