We TV Cambodia

២ចំណុច ដែលអ្នកត្រូវគិតមុនជ្រើសរើសជំនាញរៀននៅសាកលវិទ្យាល័យ

២ចំណុច ដែលអ្នកត្រូវគិតមុនជ្រើសរើសជំនាញរៀននៅសាកលវិទ្យាល័យ

សល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងដល់ពេលដែលប្អូនៗដែលទើបប្រឡងចប់ថ្នាក់ទី១២ ត្រូវឡើងមករៀនបន្តនៅសាកលវិទ្យាល័យហើយ។ ក្នុងការឡើងមករៀននៅ ប្អូនដែលទើបបញ្ចប់ថ្នាក់ទី១២ ជាច្រើនប្រហែលជាមានការពិបាកក្នុងការរើសជំនាញរៀននៅសាកលវិទ្យាល័យ ដោយមិនដឹងត្រូវរៀនជំនាញអ្វី? ហើយជំនាញដែលរៀននោះមានទីផ្សារការងារដែរ ឬទេពេលបញ្ចប់ការសិក្សា?

ដើម្បីជាការបង្ហាញផ្លូវខ្លះៗដល់ប្អូនដែលត្រៀមនឹងឡើងមក ថ្ងៃនេះ We TV Cambodia នឹងប្រាប់ចំណុចសំខាន់ៗ ២យ៉ាងដែលប្អូនៗត្រូវគិតមុនសម្រេចចិត្តរើសជំនាញណាមួយដើម្បីរៀននៅសាកលវិទ្យាល័យ៖

១, ចំណង់ចំណូលចិត្ត​ និងការស្រលាញ់៖ ពិតណាស់ការរើសជំនាញរៀននៅសាកលវិទ្យាល័យជារឿងដ៏សំខាន់ បើអ្នកជ្រើសរើសខុសវាក៏អាចធ្វើឲ្យការសិក្សារបស់អ្នកមិនសូវបានល្អផងដែរ។ ដូច្នេះ ដើម្បីឲ្យការសិក្សាជំនាញរបស់អ្នកទៅបានរលូន អ្នកត្រូវស្វែងរកជំនាញណា ដែលជាចំណង់ចំណូលចិត្ត និងការស្រលាញ់របស់អ្នក ទើបអ្នកមិនសូវមានអារម្មណ៍ថាធុញ និងមានកម្លាំងចិត្តក្នុងការសម្រេចគោលដៅរបស់អ្នក។

២, ទីផ្សារការងារ៖ ការរើសមុខជំនាញតាមការស្រលាញ់មិនទាន់ត្រឹមត្រូវ ១០០%នោះទេ អ្នកក៏ត្រូវមើលទៅលើទីផ្សារការងារផងដែរ បើជំនាញដែលអ្នករើសតាមការស្រលាញ់ ប៉ុន្តែមិនសូវសម្បូរទីផ្សារការងារនោះ អ្នកក៏មិនគួររៀនវាដែរ។ អ្នកអាចផ្ដល់ជម្រើសជំនាញ ២ ឬ ៣សម្រាប់ខ្លួន​​ឯង ហើយសម្លឹងមើលជំនាញណា ដែលខ្លួនអ្នកស្រលាញ់ផង និងមានទីផ្សារការងារល្អផង។

អត្ថបទដោយ៖ Nevin

Related Articles