We TV Cambodia

២ចំណុចធំៗ ដែលសិស្សនៅកម្ពុជាមិនអាចដើរទាន់សិស្សនៅប្រទេសមួយចំនួន

២ចំណុចធំៗ ដែលសិស្សនៅកម្ពុជាមិនអាចដើរទាន់សិស្សនៅប្រទេសមួយចំនួន

ថ្វីត្បិតថាបច្ចុប្បន្ន វិស័យអប់រំនៅកម្ពុជាមានភាពល្អប្រសើរជាងមុនច្រើន ប៉ុន្តែបើប្រៀបធៀបកម្រិតចំណេះដឹង និងឱកាសការងាររបស់សិស្សនៅកម្ពុជា ជាមួយបណ្ដាប្រទេសមួយចំនូនក្នុងតំបន់ដូចជា ថៃ វៀតណាម ឬសិង្ហបុរីជាដើម ឃើញថាកម្ពុជាមិនអាចដើរទាន់ និងទទួលបានឱកាសល្អដូចបណ្ដាប្រទេសទាំងនោះទេ។

មូលហេតុធំៗ៣ ដែលសិស្សកម្ពុជា មិនអាចដើរទាន់បណ្ដាប្រទេសក្បែរខាង និងប្រទេសផ្សេងៗមួយចំនួនទៀតបាន៖

១, ចំណេះដឹងភាសា៖ ទោះបីជាបច្ចុប្បន្ន សិស្សកម្ពុជាមានសមត្ថភាពអាចនិយាយភាសាអង់គ្លេសនៅលើឆាកអន្តរជាតិដូចជនជាតិដើមក៏ដោយ ប៉ុន្តែបើគិតជារួម គឺនៅមានគម្លាតឆ្ងាយ ព្រោះមានសិស្សតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានសមត្ថភាពបែបនេះ ខណៈសិស្សផ្សេងទៀត ដែលនៅតាមបណ្ដាខេត្ត និងទីជនបទអាចនិយាយបានថា ភាគច្រើនគឺត្រឹមតែដឹងតិចតួច មិនអាចយកមកប្រើការបាននោះទេ។

២, ចំណេះដឹងផ្នែកបច្ចេកវិទ្យា៖ បច្ចេកវិទ្យាកំពុងដើរតួនាទីកាន់តែសំខាន់ឡើងៗនាពេលបច្ចុប្បន្ននេះ ប៉ុន្តែបើក្រឡេកមកមើលសិស្សកម្ពុជាវិញ ឃើញថាចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិត ពោលគឺអាចប្រើប្រាស់បានធម្មតាៗ តែមិនស៊ីជម្រៅ មិនជ្រៅជ្រះ ខណៈមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលចេះប្រើប្រាស់បានគ្រប់ជ្រុងជ្រោយ និងមានចំណេះដឹងខ្លាំងលើផ្នែកនេះ។

អត្ថបទដោយ៖ Nevin

Related Articles