We TV Cambodia

ឲ្យតែពេលថ្ងៃឡើងចេះតែមានអារម្មណ៍ថាល្វើយអាច សាកតិចនិកបង្កើនថាមពលនេះ

ឲ្យតែពេលថ្ងៃឡើងចេះតែមានអារម្មណ៍ថាល្វើយអាច សាកតិចនិកបង្កើនថាមពលនេះ

តើអ្នក​​ឧស្សាហ៍​មាន​អារម្មណ៍​ថា​អស់​កម្លាំង​នៅ​ពេល​រសៀល​ដែរ​ឬ​ទេ? ទោះ​បី​ជា​បន្ទាប់​ពីយើង​បាន​គេង​ស្កប់​ស្កាល់​​ពេញ​​មួយ​យប់​ហើយ ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​មាន​ថាម​ពល​គ្រប់គ្រាន់​​នៅ​ពេល​ថ្ងៃ​ដែរ។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យអ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​​មាន​ថាម​ពល​បាន។

១- ញ៉ាំអាហារពេលព្រឹក

រូបភាពតំណាង

ចំពោះ​គ្នា​យើង​​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នឹង​ឆាប់​អស់​កម្លាំង និង​មាន​ភាព​តាន​តឹង​​ជាង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ប្រចាំ​។ ជាមួយ​នឹង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ អាច​ជួយ​ការពារ​ខ្លួន​យើង​​ពី​ការ​ឃ្លាន​​ ដែល​អាច​នាំ​ឲ្យ​យើង​​អស់​ថាមពល​​តិច​​តួច​​បាន​។​

២- ផឹកទឹក

រូបភាពតំណាង

ការ​ខ្វះ​ជាតិ​ទឹក​អាច​បណ្តាល​ឲ្យ​​យើង​​មាន​អារម្មណ៍​ថា​ហត់ និង​អស់​កម្លាំង​បាន។ ​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​រាង​កាយ​​​មាន​ជាតិ​ទឹក​គ្រាប់​គ្រាន់​​ល្អ។ ការ​ដែល​​មិន​មាន​អារម្មណ៍​ថា​ស្រេក​ទឹក និង​ការ​នោម​មក​ទឹក​នោម​មាន​ពណ៌​ថ្លា​ គឺ​ជា​សញ្ញា​បង្ហាញ​ថា​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់​គ្រាន់។

៣- ញ៉ាំគ្រាប់ធញ្ញជាតិ

រូបភាពតំណាង

ការ​ញ៉ាំ​គ្រាប់​អាល់​ម៉ុន ឬ​សណ្តែក​ដី​មួយ​ក្តាប់​ជា​រៀង​រាល់​ថ្ងៃ​គឺ​ល្អ​សម្រាប់​សុខ​ភាព​យើង​ ​ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​ម៉ាញ៉េស្យូម និង​ហ្វូលាត (អាស៊ីតហ្វូលិក) ក្នុង​កម្រិត​ខ្ពស់។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ គឺ​ចាំបាច់​ក្នុង​ការ​ជំរុញ​ថាម​ពល និង​ផលិត​កោសិកា​ថ្មី។

៤- ធ្វើ​ចលនា

រូបភាពតំណាង

ការ​ធ្វើ​លំហាត់​ប្រាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដើម្បី​បង្កើន​ថាម​ពល​បែប​ធម្ម​ជាតិ​ ព្រោះ​វា​ធ្វើ​ឲ្យ​​​ឈាម​​សម្បូរ​​ទៅ​ដោយ​អុក​ស៊ីសែនហូរ​ទៅ​កាន់​បេះ​ដូង សាច់​ដុំ និង​ខួរ​ក្បាល​បាន​ច្រើន។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល ១០ នាទី​អាច​ជួយ​រក្សា​ថាម​ពល​យើង​បាន​​។

៥- ត្រូវពន្លឺព្រះអាទិត្យ​

រូបភាពតំណាង

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​អារម្មណ៍ ការ​ចង​ចាំ និង​សមត្ថ​ភាព​ក្នុង​ការ​ទទួល​យក​ពត៌​មាន​ថ្មី​ៗ​​អាច​​នឹង​មាន​ការ​កើន​ឡើង​​នៅ​ពេល​​ដែលយើង​ដើរ​នៅ​ខាង​ក្រៅ​។ កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ និង​ភ្លឺ​រយៈពេល​ពីរ​បី​នាទី។ ក្នុង​ករណី​យើង​​​មិន​អាច​ចេញ​ទៅក្រៅ​ដើម្បី​ឲ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ យើង​​​អាច​បើក​បង្អួច​ឲ្យ​ពន្លឺចេញចូល​​បាន​ដែរ។

៦- ញ៉ាំ​ចំណី​តិចតួច

រូបភាពតំណាង

អាហារ​សម្រន់​អាច​ជួយ​ឲ្យ​យើង​​មាន​ថាម​ពល​គ្រប់​គ្រាន់​ពេញ​មួយ​​ថ្ងៃ​​​។ អាហារ​​ដែល​​មាន​​ការ​រួម​ផ្សំ​​នៃ​ប្រូតេអ៊ីន និង​ជាតិ​ស្ករ​​ដែល​រំលាយ​យឺត មាន​ដូច​ជា​ចេក​ ​នឹង​ប៊័​សណ្តែក​ដី ឬ​គ្រាប់​កៅឡាក់​​ជាមួយ​នឹង​​ផ្លែ​បឺ​រី​ស្រស់ សុទ្ធ​តែ​ជា​អាហារ​ល្អ​បំផុត​​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមរបស់​យើ់ង​។ 

ប្រែសម្រួល៖ គឹមសួ

Related Articles