We TV Cambodia

ឱកាសល្អ! ក្រសួងទេសចរណ៍ ប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ

ឱកាសល្អ! ក្រសួងទេសចរណ៍ ប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារី ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ។

បើតាមសេចក្ដីប្រកាស ការជ្រើសរើសនេះ​ គឺដើម្បីអាចបណ្តុះបណ្តាលបន្តដល់យុវជន ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឱ្យស្របតាមស្ដង់ដាអាស៊ាន (MRA)។

ជាមួយគ្នានេះដែរ វគ្គបណ្ដុះបណ្ដាលទាំងពីរខាងលើនេះ គឺមិនមានការបង់ថ្លៃសិក្សានោះឡើយ ពោលសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចបំពេញបែបបទ និងដាក់ពាក្យស្នើសុំចូលរៀនបានដោយឥតគិតថ្លៃ។

កាលបរិច្ឆេទចូលរៀន រួមមាន វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាតិ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រីឯវគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃបង្គោលជាតិ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖

 

Related Articles