We TV Cambodia

ឱកាសធំៗ២ ដែលនិស្សិតមិនគួររំលង ស្របពេលក្រសួងត្រៀមបើកសាលាទូទាំង ប្រទេសឡើងវិញ

ឱកាសធំៗ២ ដែលនិស្សិតមិនគួររំលង ស្របពេលក្រសួងត្រៀមបើកសាលាទូទាំង ប្រទេសឡើងវិញ

យោងតាមការប្រកាសរបស់ក្រសួងអប់រំកាលពីពេលកន្លងមក បានឲ្យដឹងថា ក្រសួងអប់រំត្រៀមនឹងបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ក្នុងពេលខាងមុខនេះ ខណៈសាលារៀនដែលនៅសល់បានបិទអស់រយៈពេលជាង ៦ខែមកហើយគិតមកទល់ពេលនេះ។

ស្របពេលជាមួយគ្នានៃការត្រៀមបើកសាលារៀនដំណាក់កាលទី៣ នេះ វាបានផ្ដល់ឱកាសធំៗចំនួន២ ដល់សិស្សនិស្សិត ពិសេសអ្នកដែលចូលចិត្តការរៀនតែម្ដង។ ចង់ដឹងថាមានអ្វីខ្លះ សូមអានអត្ថបទនៅខាងក្រោមទាំងអស់គ្នា៖

រូបតំណាង

១,ចំណាយតិច៖ ក្នុងខណៈដែលសាលាជាច្រើនកំពុងរង់ចាំការអនុញ្ញាតពីក្រសួងអប់រំដើម្បីបើកដំណើរការឡើងវិញនេះ សាលារៀនមួយចំនួនបានផ្ដល់នូវការបញ្ចុះតម្លៃសម្រាប់ការបើកវគ្គសិក្សាថ្មី ពិសេសគឺសាលាដែលបង្រៀនជំនាញវិជ្ជាជីវៈ និងភាសាតែម្ដង ដែលនេះជាឱកាសសម្រាប់និស្សិត អាចទទួលបានការសិក្សា ដែលមានការចំណាយតិច និងងាយស្រួលសិក្សាថែមទៀតផង ព្រោះចំនួនសិស្សក្នុងថ្នាក់តិច ដោយសារត្រូវគោរពគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

រូបតំណាង

២, គុណភាព៖ ការរៀនក្នុងដំណាក់កាលបើកសាលារៀនឡើងវិញនេះ អ្នកនឹងទទួលបានគុណភាពល្អជាងមុន ដោយសារតែ នៅក្នុងថ្នាក់តាមសាលានីមួយៗ ក្រសួងអប់រំត្រូវឲ្យមានសិស្សតែ ១០នាក់ ទៅ ១៥នាក់ប៉ុណ្ណោះ ដែលវាបង្ករភាពងាយស្រួលដល់អ្នកក្នុងការរៀន និងការសួរចម្ងល់ផ្សេងៗជាលោកគ្រូ អ្នកគ្រូរបស់អ្នក។ មិនតែប៉ុណ្ណោះ វាក៏ផ្ដល់ភាពស្ងប់ស្ងាត់ដល់អ្នកក្នុងការស្ដាប់ និងចាប់យកចំណេះដឹងពីគ្រូបានល្អជាងធម្មតាផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles