We TV Cambodia

ឯកឧត្តម ស៊ុន ចាន់ថុល៖ អង្គភាពដែលធ្វើផ្លូវក្នុងខេត្តសៀមរាបគ្មានគុណភាព នឹងមិនត្រូវទូទាត់ប្រាក់ជូនទេ

ឯកឧត្តម ស៊ុន ចាន់ថុល៖ អង្គភាពដែលធ្វើផ្លូវក្នុងខេត្តសៀមរាបគ្មានគុណភាព នឹងមិនត្រូវទូទាត់ប្រាក់ជូនទេ

កាលពីថ្ងៃទី២៨ តុលាកន្លងទៅ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែនេះ នឹងត្រូវសាងសង់ ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។

លើសពីនេះទៀត ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត។

សូមញ្ជាក់បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដោយ៖ Nevin

Related Articles