We TV Cambodia

ឯកឧត្តម វង្សី វិស្សុត៖ វិស័យអចលនទ្រព្យឆ្នាំនេះមិនផ្ដល់ផលចំណេញច្រើនដល់សេដ្ឋកិច្ចជាតិនោះទេ

ឯកឧត្តម វង្សី វិស្សុត៖ វិស័យអចលនទ្រព្យឆ្នាំនេះមិនផ្ដល់ផលចំណេញច្រើនដល់សេដ្ឋកិច្ចជាតិនោះទេ
គម្រោងពុះដីឡូតិ៍តាមបណ្ដាខេត្ត និងជាយក្រុង (ប្រភព៖ Google)

វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២០នេះ មិនបានផ្ដល់ផលចំណេញច្រើនដល់សេដ្ឋកិច្ចជាតិដូចឆ្នាំមុនៗនោះទេ ទោះបីសកម្មភាពនៃការទិញលក់នៅដំណើរការជាធម្មតាក៏ដោយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រភព៖ Google)

ឯកឧត្តម បានលើកឡើងថា វិស័យដីធ្លីមិនសូវរងផលប៉ះពាល់ខ្លាំងដូចវិស័យទេសចរណ៍នោះទេ ពោលគឺសកម្មផាពទិញលក់នៅដំណើរការធម្មតា ប៉ុន្តែសព្វថ្ងៃនេះទីផ្សារដីធ្លីគឺមានការវិនិយោគជា ២ប្រភេទ ទី១ គឺការវិនិយោគទិញទុកលក់បន្តយកចំណេញ និងទី២ គឺការវិនិយោគដោយការទិញដីសម្រាប់អភិវឌ្ឍន៍។

គម្រោងដីធ្លីសម្រាប់សាងសង់បុរី និងរោងចក្រ (ប្រភព៖ Google)

ឯកឧត្តម បានបន្ថែមថា ការទិញលក់ដីសម្រាប់ទុកលក់បន្តយកចំណេញមិនសូវផ្ដល់ផលចំនេញដល់សេដ្ឋកិច្ចជាតិប៉ុន្មានទេ ព្រោះអ្នកខ្លះរកដីសម្រាប់ដាំដុះដំណាមិនបានផង។ ចំណែកការទិញលក់ដីដែលផ្ដល់ផលចំណេញច្រើនដល់សេដ្ឋកិច្ចជាតិ គឺការទិញដីសម្រាប់អភិវឌ្ឍន៍ជារោងចក្រ សហគ្រាស ជាលំនៅដ្ឋាន ឬជាអាគារផ្សេងៗ និងជាអ្វីដេលរដ្ឋាភិបាលចង់បាន។

គម្រោងពុះដីឡូតិ៍តាមបណ្ដាខេត្ត និងជាយក្រុង (ប្រភព៖ Google)

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានលើកឡើងដែរថា គ្រប់ការទិញលក់ដីទាំងអស់សុទ្ធតែបានផ្ដល់ផលចំនេ្ដល់សេដ្ឋកិច្ចជាតិ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ហើយចំពោះការទិញដីទុកលក់ចំណេញក៏បានផ្ដល់ផលចំនេញតិចតួចដល់សេដ្ឋកិច្ចកម្ពុជាដែរ តាមរយៈការបង់ពន្ធ។

គម្រោងពុះដីឡូតិ៍តាមបណ្ដាខេត្ត និងជាយក្រុង (ប្រភព៖ Google)

លោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលមិនហាមឃាត់ក្នុងការទិញដីទុកលក់ចំណេញរយៈបេលយូរនោះទេ ប៉ុន្តែរដ្ឋលើកទឹកចិត្តឲ្យមានការទិញដីសម្រាប់អភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធនានាបន្តនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ត ដែលជាការរួមចំណែកនៅក្នុងពង្រឹង និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles