We TV Cambodia

ឯកឧត្តម ឃួង ស្រេង៖ ៤ខែទៀត ទើបមានក្រុមហ៊ុនថ្មីចូលមកកាន់កាប់ការប្រមូលសំរាម

ឯកឧត្តម ឃួង ស្រេង៖ ៤ខែទៀត ទើបមានក្រុមហ៊ុនថ្មីចូលមកកាន់កាប់ការប្រមូលសំរាម

សំរាមកំពុងចោទជាបញ្ហាសំខាន់ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិន ទ្រី បាននាំគ្នាធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាមចាប់តាំងពីថ្ងៃទី២ ខែតុលាមកម្លេះ ដោយសារពួកគេទាទារចង់បានប្រាក់អតីតភាពការងារ ខណៈសាលារាជធានីភ្នំពេញនឹងរៀបចំដេញថ្លៃក្រុមហ៊ុនប្រមូលសំរាមថ្មីនៅពាក់កណ្ដាលខែតុលានេះ។

 

យោងតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពេលចុះពិនិត្យមើលទីតាំងស្ថានីយ៍បូបទឹក​បឹងទំពន់ ដើម្បីបូបទឹកចេញពីក្រុងបញ្ចៀសការលិច កាលពីយប់ថ្ងៃទី១១ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ រួមនិងការជួយពីក្រុមហ៊ុនឯកជនផ្សេងៗ អាចមានសមត្ថភាពប្រមូលសំរាមបានចំនួន ២,៥០០តោនក្នុងមួយថ្ងៃ ខណៈចំនួនសំរាមក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃមានប្រមាណ ២,៨០០តោន។

 

ឯកឧត្តម បានបន្តទៀតថា យើងត្រូវធ្វើកិច្ចការការងារនេះរយៈពេល ៤ខែទៀត ទើបមានក្រុមហ៊ុនថ្មីចូលមកកាន់កាប់ និងធ្វើប្រតិបត្តិការក្នុងការប្រមូលសំរាមក្នុងរាជធានីឡើងវិញ។

អត្ថបទដោយ៖ Nevin

Related Articles