We TV Cambodia

ឯកឧត្តម ឃួង ស្រេង៖ ម្ចាស់អាជីវកម្មដែលទាក់ទងនឹងការរៀបចំកម្មវិធី កុំកាត់លុយ ឬទារសំណងពីម្ចាស់កម្មវិធី

ឯកឧត្តម ឃួង ស្រេង៖ ម្ចាស់អាជីវកម្មដែលទាក់ទងនឹងការរៀបចំកម្មវិធី កុំកាត់លុយ ឬទារសំណងពីម្ចាស់កម្មវិធី

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីអំពាវនាវមួយ ដោយស្នើឲ្យម្ចាស់អាជីវកម្មដែលទាក់ទងនឹងការរៀបចំកម្មវិធីទាំងអស់ កុំកាត់លុយ ឬយកលេសទាមទារសំណងពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ខណៈដែលការរៀបំកម្មវិធីទាំងអស់ត្រូវបានរដ្ឋាភិបាលប្រកាសឲ្យផ្អាករយៈពេល ១៥ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩។

ក្នុងសេចក្ដីអំពាវនាវនេះដែរ ឯកឧត្តមបានលើកឡើងថា ដោយគោរពទៅតាមការណែនាំរបស់សម្តេច ហ៊ុន សែន ក្នុងការផ្អាកការរៀបចំកម្មវិធីរយៈពេល ១៥ថ្ងៃ ដូច្នេះម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួល រៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងក្រុមហ៊ុន ឬអាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗ ដល់ការរៀបចំ កម្មវិធីទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ឡើយ។

អត្ថបទដោយNevin

Related Articles