We TV Cambodia

ឯកឧត្តម ឃួង ស្រេង៖ ទឹកជំនន់ស្ទឹងព្រែកត្នោតវាយប្រហារផ្ទះពលរដ្ឋជិត ៨០០គ្រួសារហើយ

ឯកឧត្តម ឃួង ស្រេង៖ ទឹកជំនន់ស្ទឹងព្រែកត្នោតវាយប្រហារផ្ទះពលរដ្ឋជិត ៨០០គ្រួសារហើយ

ក្នុងពេលចុះពិនិត្យសណ្ដស្ទឹងព្រែកត្នោត កាលពីថ្ងៃទី១៣ ខែតុលាម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត កាន់តែជន់ឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយគិតមកទល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៧៧១គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

 

ជាមួយគ្នានេះ ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងបានចុះពិនិត្យ និងបញ្ជាលើការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តស្ទឹង ព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

 

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ នេះ ស្ថានភាពទឹកនៅទ្វារទំនប់អាងទឹក ៧មករាមានកម្ពស់ ៨,៨០ម៉ែត្រ កើនខ្ពស់ជាងម្សិលមិញ។ ដោយឡែក ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ ២៤ម៉ោង ខិតខំអន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ ស្ថានភាពទឹកជំនន់ដែលកំពុងយាយីបានទាំងស្រុងមកវិញ ៕

អត្ថបទដោយ៖ Nevin

Related Articles