We TV Cambodia

ឪពុករបស់លោក Donald trump បានបន្សល់ទុកក្បួនរកស៊ី ៤ចំនុចដែលធ្វើឲ្យលោក trump ព្រមទាំងសាច់ញាតិរបស់លោកក្លាយជាមហាសេដ្ឋីគ្រប់ៗគ្នា

ឪពុករបស់លោក Donald trump បានបន្សល់ទុកក្បួនរកស៊ី ៤ចំនុចដែលធ្វើឲ្យលោក trump ព្រមទាំងសាច់ញាតិរបស់លោកក្លាយជាមហាសេដ្ឋីគ្រប់ៗគ្នា

លោក Fred Trump គឺជាឪពុករបស់លោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក​ទី៤៥នាពេលបច្ចុប្បន្ននេះ។ ឪពុកប្រធា​នាធិបតីសហរដ្ឋអាមេរិករូបនេះ បានបង្កើតនូវគំនិតដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យកូនៗ និងសាច់​ញាតិរបស់ខ្លួនក្លាយជាអ្នកមាន៖

១) ការជួល និងទិញត្រលប់មកវិញនៃអចលនទ្រព្យ

លោក Fred Trump បានទិញដីមួយកន្លែងនៅក្នុងទី​ក្រុ​ងញ៉ូយកសហរដ្ឋអាមេរិកដើម្បីធ្វើអគារជួល។ បន្ទាប់មកទៀតគាត់​បានផ្ទេ​​​រគម្រោងនេះទៅឲ្យកូនៗរបស់គាត់ ដែលក្នុងនោះក៏មានលោកDonald Trump ម្នាក់ផង​ដែរ​។​ តាមកិច្ចសន្យាជួល និងទិញត្រលប់មកវិញនេះ អ្នកជួល​ត្រូវបង់ឲ្យកូនៗរបស់គាត់ក្នុងរយៈពេល៩៩ឆ្នាំ។

២) កម្ចីពីគ្រួសារ

លោកបានខ្ចីប្រាក់ពីធនាគារ ដោយផ្ដល់​ជា​អត្រា​​​​ការប្រាក់។ រហូតដល់លោកបានផ្ទេរបំណុលនេះទៅឲ្យលោកDonald Trump និង​សមាជិកគ្រួសារផ្សេងទៀតជាអ្នកកាន់កាប់ដោយផ្ដល់នូវអត្រាការប្រាក់ខ្ពស់ជាងធនាគារធម្មតា។​

 ៣) ការប្រើវិធី GRAT

GRAT គឺជាវិធីដែលអ្នកវិនិយោគអចលនទ្រព្យប្រើ ដើម្បីគេចពីការបង់ពន្ធធ្ងន់ធ្ងរ។ ជាក់ស្ដែង​នៅឆ្នាំ​១៩៨២ អចលនទ្រព្យរបស់Trump ដែលមាន១៦៤ unit និងមានតម្លៃ១៥.៣លានដុល្លារអាមេរិក ប៉ុន្ដែដោយសារតែGRAT តម្លៃនោះមានត្រឹមតែ២.៩លានដុល្លារអាមេរិកប៉ុណ្ណោះ។

៤) ក្រុមហ៊ុនតូច តែជាក្រុមហ៊ុនដ៏អស្ចារ្យ

ក្រុមហ៊ុនតូច តែជាក្រុមហ៊ុនដ៏អស្ចារ្យ នេះជាការចាប់ផ្ដើមរបស់Fred Trump។ លោកDonald Trump​ ធ្លាប់បានលើកឡើងថាឪពុករបស់លោក គឺជាអ្នកចរចារដ៏អស្ចារ្យម្នាក់ ហើយ​គាត់​​ទទួលបាន​ចំណេះ​ដឹងក្នុងការវិនិយោគយ៉ាងច្រើនពីឪពុកលោក។ លោក Trump ទទួលបាន​កម្ចីតិចតួច​ពី​ឪពុ​ក​លោ​កក្នុងការវិនិយោគ។

ប្រែសម្រួល៖ គឹមសួ

Related Articles