We TV Cambodia

ឪពុកម្តាយមានវ័យចាស់ជរា តែងជួបអារម្មណ៍ឯកាបើគ្មានការយកចិត្តទុកដាក់ពីកូនៗ

ឪពុកម្តាយមានវ័យចាស់ជរា តែងជួបអារម្មណ៍ឯកាបើគ្មានការយកចិត្តទុកដាក់ពីកូនៗ

ដោយ ហួ ឆេងស៊ីម

ភ្នំពេញ៖ មនុស្សម្នាក់ៗតែងតែមានភាពមមាញឹកនឹងការងារ ឬការសិក្សារៀងៗខ្លួន ដែលបណ្តាឲ្យពួកគេពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ឪពុកម្តាយចាស់ជរាដែលនៅផ្ទះ។

មនុស្សចាស់ភាគច្រើនគឺមានអារម្មណ៍តានតឹងច្រើននៅពេលដែលគាត់ពុំមានអ្នកមើលថែទាំឲ្យបានកក់ក្តៅ និងមានភាពឯ​កា។ មនុស្ស​ចាស់​ដែល​រស់​នៅ​ក្នុង​​ភាព​ឯកោ​យូរ ​ច្រើន​តែ​ប្រឈម​នឹង​​អត្រា​មរណភាព​ខ្ពស់ យោង​តាម​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​នៅ​​សហរដ្ឋអាមេរិក ​ ២៣% នៃ​មនុស្ស​ចាស់​ជរា​ឯកោ បាន​ស្លាប់​ក្នុង​រយៈ​ពេល ៦​ ឆ្នាំ និង ១៤% នៃ​មនុស្ស​ចាស់​មាន​សាច់​ញាតិ​និង​មិត្ត​ភក្តិបាន​ស្លាប់​ក្នុង​អំឡុង​ពេល​​នេះ​។

ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ឪពុក​ម្ដាយ​រស់​នៅ​ជា​មួយ​អ្នក​បាន​យូរ ​​អ្នក​ត្រូវ​ចំណាយ​​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​លោក​ទាំង​ពីរ។ ​នេះ​ជា​ឱសថ​ទិព្វ​ជួយ​បង្កើន​អាយុ​​ដល់​អ្នក​មាន​គុណ​បាន។ ​​

បន្ថែម​ពី​នេះ ​អ្នក​ក៏​គួរ​ចែក​រំលែក​រឿង​ល្អ​ៗ ​អារម្មណ៍​​សប្បាយ​រីក​រាយ ​រួម​ទាំង​ការ​ជជែក​លេង​​ឲ្យ​បាន​ច្រើន​ជាមួយ​ឪពុក​ម្ដាយ​។ មនុស្សគ្រប់គ្នាតែងតែរវល់ តែយ៉ាងហោចណាស់ក៏ត្រូវឆ្លៀតពេលដើម្បីនៅជាមួយឪពុកម្តាយដើម្បីបង្កើនភាពរីករាយដល់ពួកគាត់ខ្លះដែរ។

បើ​សិន​អ្នក​មាន​កូន​ៗនៅ​ផ្ទះ ក៏​ត្រូវ​បង្ហាត់​កូន​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​តា​លោក​យាយ​របស់​គេ។ ​កុំ​គិត​តែ​ពី​ការងារ ​មុខ​ជូរ​ហួញ ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មិន​សប្បាយ​ចិត្ត​ដែរ។ ​

ម្យ៉ាង​ទៀត ​គួរ​​ឆ្លៀត​ពេល​​នាំ​ឪពុក​ម្ដាយ​ទៅ​ដើរ​លេង​ សម្រេច​បំណង​ប្រាថ្នា​ដែល​លោក​ចង់​ធ្វើ​ជា​យូរ​មក​ហើយ។ ​ទាំង​នេះ​ជា​តម្លៃ​នៃ​អនុស្សាវរីយ៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *