We TV Cambodia

ឧស្សាហ៏ប្រេះមាត់ណាស់មែនទេ? តោះមកសាកល្បងពីវិធីសាស្រ្ដបំបាត់ដោយចំណាយតិច

ឧស្សាហ៏ប្រេះមាត់ណាស់មែនទេ? តោះមកសាកល្បងពីវិធីសាស្រ្ដបំបាត់ដោយចំណាយតិច

គ្នាយើង​មួយចំនួន ប្រហែល​ធ្លាប់ជួប​បញ្ហាប្រេះបបូរមាត់នេះ​ហើយ ដោយ​រោគសញ្ញា​កើតឡើង​នៅជុំវិញ​បបូរមាត់ មានដូចជា ស្ងួត ប្រេះ របក ឡើងពងបែក ហើម ឬហូរឈាមជាដើម។ ត្បិតវា​មិនបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តែ​វាក៏​ធ្វើឲ្យ​យើង​នៅ​មិនសុខ​ស្រួល​ដែរ ​ដូចជាឈឺមាត់​ ឈាមមាត់ ជាពិសេស​ធ្វើឲ្យ​បបូរមាត់ អាក្រក់​មើល​ថែមទៀត។ ការលិឍបបូរមាត់​ញឹកពេក និង​ប្រតិកម្ម​ខ្លាំង ជាមូលហេតុ​ចម្បង បណ្ដាល​ឲ្យ​ប្រេះបបូរមាត់។ បបូរមាត់​របស់​យើង ពុំមាន​ក្រពេញខ្លាញ់ ដូចផ្នែក​ផ្សេងទៀត​នៃរាងកាយ​ទេ ដូច្នេះ​វាងាយ​នឹង​ស្ងួត ឬប្រេះ​ខ្លាំង​ណាស់ បើសិន​វារង​កម្ដៅព្រះអាទិត្យ ឬខ្យល់ដែល​មាន​សំណើម​តិច។

វិធីព្យាបាល និងបង្ការ

បញ្ហាប្រេះបបូរមាត់ ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ ហើយ​យើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង​បាន​ផងដែរ។ យើង​អាច​អនុវត្ត​វិធីខាងក្រោម បន្ថែម​ទៀត៖

  • លាបក្រែម (Balm) លើបបូរមាត់​ដើម្បី​ជួយ​រក្សា​សំណើម​ពេញ​មួយថ្ងៃ
  • ផឹកទឹក​ឲ្យបាន​ច្រើន
  • ចៀសវាង​ការ​ផលប៉ះពាល់​ជាមួយ​ខ្យល់​ស្ងួត អាកាសធាតុ​ត្រជាក់ខ្លាំង

ប្រែសម្រួលដោយ៖ ​ពិសី

Related Articles