We TV Cambodia

ឧស្សាហកម្ម ទេសចរណ៍របស់សឹង្ហបុរី បានធ្លាក់ចុះ៣០ភាគរយដោយសារជំងឺ Covid-19

សឹង្ហបុរី៖ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសសឹង្ហបុរី នឹងព្យាករណ៍ថាឈានដល់ការធ្លាក់ចុះយ៉ាងខ្លាំង ដោយចន្លោះតួលេខ ចាប់ពី ២៥% ទៅ ៣០% ក្នុងឆ្នាំនេះដោយសារជម្ងឺកូរ៉ូណា ជាពិសេសនោះគឺអ្នកដំណើរជនជាតិចិន ដែលមានចំនួនប្រមាណ២០% នៃភ្ញៀវទេសចរណ៍សរុបរបស់សឹង្ហបុរី។  នេះបើយោងតាមការប្រកាសដោយក្រុមប្រឹក្សាទេសចរណ៍សឹង្ហបុរី( STB) កាលពីថ្ងៃអង្គារ។

បើតាម ការព្យាករណ៍នៅក្នុងឧស្សាហកម្មទេសចរណ៍សឹង្ហបុរីនៅឆ្នាំ ២០២០ នឹងមានការធ្លាក់ចុះច្រើន បើធៀបនឹងឆ្នាំ ២០១៩ ដែលមានប្រមាណ ១៩.១ លាននាក់ ហើយចំណូលពីវិស័យទេសចរណ៍មានចំនួនប្រមាណជា ១៩.៥ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។

ដោយឡែក ប្រទេសចិនគឺជាប្រភពគោលដៅទេសចរណ៍ធំជាងគេរបស់សឹង្ហបុរី បន្ទាប់ពីឥណ្ឌូនេស៊ី និងឥណ្ឌា។ ហើយកាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរណ៍មានការកើនឡើង៣.៣% ដែលមានចំនួន១៩.១លាននាក់ បើធៀបទៅនឹងឆ្នាំ២០១៨។​

សូ​មជម្រាបថា ការចំណាយសរុបជាទឹកប្រាក់ដែលសឹង្ហបុរី ទទួលបានពីវិស័យទេសចរណ៍ ដែលមានប្រមាណ២៧.១ពាន់លានដុល្លារសឹង្ហបុរី ហើយមាន​ប្រហែល​ ១៦៣ លាន​នាក់ ជាភ្ញៀវទេសចរ​ជនជាតិ​ចិន បាន​ធ្វើដំណើរកម្សាន្ដ​នៅក្រៅប្រទេស​កាលពីឆ្នាំ២០១៨ ហើយមានប្រមាណ​ជាង ៣០% នៃការចំណាយ​ធ្វើដំណើរ​នៅទូទាំង​ពិភពលោក។​

យោងតាម សារព័ត៍មានក្នុងស្រុក មួយបាន លើកពី លោក Keith Tan ដែលជាប្រធាននាយកប្រតិបត្តិនៃ (STB)និយាយថា៖« ប្រទេសសឹង្ហបុរីកំពុងតែបាត់បង់ភ្ញៀវទេសចរណ៍ចំនួន ១៨ម៉ឺន ទៅ ២០ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយការបាត់បង់អ្នកទេសចរណ៍ភាគច្រើនគឺជាជនជាតិដោយសារតែមានការរឹងបណ្តឹងការធ្វើដំណើររបស់ប្រទេសទាំងពីរ»។

គួរបញ្ជាក់ផងដែរថា ឥទ្ធិពល​វីរុសកូរ៉ូណា គឺមានផលប៉ះពាល់ខ្លាំង​ជាង​ការរាតត្បាត​នៃ​ជំងឺសារ (Sars) កាលពីឆ្នាំ ២០០៣ ទៅទៀត ពីព្រោះកាលពីអំឡុងផ្ទុះនូវជម្ងឺសារ កាលពីឆ្នាំ២០០៣ ប្រទេសសឹង្ហបុរីបានធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍ប្រមាណ ១៨% ទៅ ១៩% ប៉ុណ្ណោះ៕

ប្រភព៖ សារព័ត៍មានក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *