We TV Cambodia

ឧទ្យានវប្បធម៌កម្ពុជា-ចិន នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០

ឧទ្យានវប្បធម៌កម្ពុជា-ចិន នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០

ដោយៈ ទិន សុខាវុធ

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC ដែល​ជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល ក្រុមហ៊ុ់ន​ចិន​មួយ​មាន​ឈ្មោះ​ថា Angkor International Culture Investment & Development (Cambodia) Co., Ltd ​បានបោះទុន​វិនិយោគ​ក្នុង​​ការអភិវឌ្ឍ​បង្កើត​ឧទ្យាន​វប្បធម៌កម្ពុជា-ចិន មួយ​ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​សៀមរាប​។

ជាក់ស្តែង​ ក្រុមហ៊ុននោះបាននិងកំពុង​បោះទុនប្រមាណជា $27.5 លាន​ដុល្លារ សំរាប់​សង់​ឧទ្យាន​វប្បធម៌​នោះ នៅតាម​បណ្តោយ​ផ្លូវ​ ៦០ ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ទ្រាំង ឃុំស្លក្រាម ក្រុង​សៀមរាប ។

នៅ​ក្នុង​ឧទ្យាន​វប្បធម៌​នោះ នឹង​មាន​រោង​មហោស្រព​មួយ​ ដែល​មាន ១,៥០០ កៅអី សារមន្ទីរ​មួយ​មាន​ឈ្មោះ​ថា Zhou Daguan មជ្ឍមណ្ឌល​វប្បធម៌​ចេនឡា មជ្ឍមណ្ឌល​ផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា-ចិន មជ្ឍមណ្ឌល​ពិព័រណ៍​ផលិតផល​វប្បធម៌ និង​ ភោជនីយដ្ឋាន​​ជាដើម​។

ការបើកការដ្ឋានសាងសង់​ឧទ្យាន​វប្បធម៌​ កម្ពុជា​-ចិន នេះ​ ត្រូវ​បានធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨​ ។ មួយវិញទៀត ឧទ្យានវប្បធម៌​នេះនឹង​បង្កើតការងារ​ចំនួន ២១៣ កន្លែង​សំរាប់​​ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​។ ហើយ​ការសាងសង់​​ត្រូវ​បាន​រំពឹង​ថា​នឹ​ង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០២០ ខា​មុខ​នេះ​៕

Related Articles