We TV Cambodia

ឧត្តមសេនីយ៍ នេត សាវឿន បញ្ជារឲ្យផ្អាកការផាកពិន័យចរាចរណ៍ ហើយប្ដូរមកសម្រួលចរាចរណ៍វិញ

ឧត្តមសេនីយ៍ នេត សាវឿន បញ្ជារឲ្យផ្អាកការផាកពិន័យចរាចរណ៍ ហើយប្ដូរមកសម្រួលចរាចរណ៍វិញ

ចាប់ពីថ្ងៃនេះ ប៉ូលិសចរាចរណ៍ទាំងអស់ត្រូវផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍បណ្ដោះអាសន្នសិន រហូតដល់ចប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបញ្ចប់ និងមានការណែនាំជាថ្មី។ នេះបើយោងតាមការបទបញ្ជាររបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា «ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃនេះ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩នេះ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន»។

មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់បន្ថែមថា ទោះបីផ្អាកការផាកពិន័យមែន តែមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles