We TV Cambodia

ឧកញ៉ានួន អក បដិសេធព័ត៌មានដែលថាលោកឆបោកលុយប្រជាពលរដ្ឋ

ឧកញ៉ានួន អក បដិសេធព័ត៌មានដែលថាលោកឆបោកលុយប្រជាពលរដ្ឋ

កាលពីប៉ុន្មានថ្ងៃមុននេះមានសារព័ត៌មានជាច្រើន បានចុះផ្សាយ និងចែករំលែកបន្តជាច្រើននូវព័ត៌មានដែលបានចោទថា លោកឧកញ៉ា នួន អក បានបោកប្រាស់ប្រជាពលរដ្ឋ ដោយបានលក់ផលិតផលក្លែងក្លាយគ្មានច្បាប់ត្រឹមត្រូវ និងបានធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរផងដែរ។

បន្ទាប់ពីមានការចុះព័ត៌មានចោទលោកបែបនេះ លោកនួន អក បានធ្វើការបដិសធភ្លាមៗ និងបានចេញលិខិតឆ្លើយបំភ្លឺថា «ព័ត៌មានដែលចោទថា ខ្ញុំបាទជាម្ចាស់ភាគហ៊ុននៅក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក គឺមិនពិតនោះទេ។ ជាក់់ស្ដែង កន្លងមកខ្ញុំបាទពិតជាបានចូលរួមជួយផ្សព្វផ្សាយឲ្យក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក ពិតប្រាកដមែន ប៉ុន្តែខ្ញុំបាទពុំមានភាគហ៊ុន ឬចំណែកណាមួយក្នុងក្រុមហ៊ុននេះទេ។

ទោះយ៉ាងណា លោកបញ្ជាក់ថា នឹងចូលរួមសហការជាមួយផ្លូវច្បាប់ជានិច្ច ពិព្រោះខ្ញុំបាទមិនបានពាក់ព័ន្ធនឹងអំពើដូចសារព័ត៌មានយកទៅចុះផ្សាយនោះទេ។ ជាមួយគ្នានេះ លោកក៏បានសុំឲ្យសារព័ត៌មានទាំងអស់មេត្តាធ្វើការលុបរូបថត និងព័ត៌មានដែលពាក់ព័ន្ធជាមួយលោកចោលទាំងអស់ និងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងលាយណា ដែលធ្វើឲ្យប៉ះពាល់ដល់រូបលោក ហើយក្នុងករណីមិនបញ្ឈប់ទេ លោកនឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។

អត្ថបទដោយ៖ Nevin

Related Articles