We TV Cambodia

ឥណ្ឌូនេស៊ីអនុញ្ញាតឱ្យបើករោងភាពយន្តឡើងវិញ ទាំងដែលស្ថានភាពនៅធ្ងន់ធ្ងរជាងកម្ពុជានៅឡើយ

ឥណ្ឌូនេស៊ីអនុញ្ញាតឱ្យបើករោងភាពយន្តឡើងវិញ ទាំងដែលស្ថានភាពនៅធ្ងន់ធ្ងរជាងកម្ពុជានៅឡើយ
រោងកុនក្នុងប្រទេសឥណ្ឌូនេស៊ីមុន COVID-19 (ប្រភព៖ Google)

ឥណ្ឌូនេស៊ីបានសម្រេចឲ្យបើកដំណើរការរោងភាពយន្តឡើងវិញ ក្រោយបិទអស់ជាច្រើនខែ ទោះបីស្ថានភាពជំងឺ COVID-19 ក្នុងប្រទេសនេះនៅមានសភាពធ្ងន់ធ្ងរនៅឡើយបើប្រៀបជាមួយស្ថានភាពក្នុងប្រទេសកម្ពុជា។

រោងកុនក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងកំលុង COVID-19 (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូនេស៊ីមួយ បានឲ្យដឹងថា រដ្ឋធានីចាកាតាបានអនុញ្ញាតឲ្យបើករោងភាពយន្តឡើងវិញនៅសប្ដាហ៍នេះ ទោះបីជាករណីឆ្លង COVID-19 ក្នុងប្រទេសស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយក៏ដោយ ពោលគឺនៅថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះ ឥណ្ឌូនេស៊ីទើបតែបានរកឃើញករណីថ្មីចំនួន ៣៥៧ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះមានចំនួន ៦៨,០៧៩ករណី និងមានអ្នកស្លាប់ចំនួន ៣,៣៥៩ករណី។

រោងកុនក្នុងប្រទេសឥណ្ឌូនេស៊ីមុន COVID-19 (ប្រភព៖ Google)

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចនៃទីក្រុងហ្សាកាតា បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង​បន្ទាប់​ពីឧស្សាហកម្មភាពយន្តប្តេជ្ញាអនុវត្តវិធានការការពារសុខភាពឱ្យបានត្រឹមត្រូវតាមគោលការណ៍ដែលក្រសួងដាក់ឲ្យ។ មិនតែប៉ុណ្ណោះ រោងភាពយន្តកំណត់ការដាក់មនុស្សតែពាក់កណ្តលប៉ុណ្ណោះ  ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការគម្លាតសង្គមជានិច្ចផងដែរ។

រោងកុននៅកម្ពុជាមុន COVID-19 (ប្រភព៖ Google)

យ៉ាងណាក៏ដោយ ការសម្រេចបើករោងភាពយន្តក្នុងប្រទេសឥណ្ឌូនេស៊ីនេះ ហាក់មានភាពរហ័ស និងប្រញាប់ប្រញាល់បំផុត បើប្រៀបជាមួយកម្ពុជា ដោយសារតែឥណ្ឌូនេស៊ីនៅរកឃើញករណីថ្មីជាបន្តបន្ទាប់នៅឡើយ។ ចំណែកឯកម្ពុជាវិញ មិនបានរកឃើញករណីឆ្លងថ្មីក្នុងស្រុក និងក្នុងសហគមន៍ជាច្រើនខែមកហើយ ពោលគឺមានតែករណីឆ្លងថ្មីត្រឹមតែ ១ ឬ ២ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលពីខាងក្រៅ។

រោងកុននៅកម្ពុជាក្នុងកំលុង COVID-19 (ប្រភព៖ Google)

សូមជម្រាបថា គិតមកទល់ពេលនេះ កម្ពុជាមិនទាន់បានសម្រេចឲ្យបើកដំណើរការរោងភាពយន្តឡើយវិញនៅឡើយទេ ទោះបីស្ថានភាព COVID-19 ក្នុងប្រទេសអាចគ្រប់គ្រងបានក៏ដោយ ដោយសារតែកម្ពុជាបារម្ភពីការឆ្លងរីករាលដាលរលកទី២ និងចង់រង់ចាំពេលវេលាដែលសមស្របជាងនេះក្នុងការបើកដំណើរការឡើងវិញ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *