We TV Cambodia

ឥណ្ឌូនេស៊ីនិងឈានមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍លើការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ

ឥណ្ឌូនេស៊ីនិងឈានមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍លើការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ

ឥណ្ឌូនេស៊ី៖ ក្នុងឆ្នាំ២០២០ប្រទេសឥណ្ឌូនេស៊ី បានប្រកាសចុះកិច្ចព្រមព្រៀង​លើ​គម្រោងវិនិយោគមួយលើវិស័យថាមពល ជាមួយ អេមីរ៉ាតអារ៉ាប់រួម ក្នុងទំហំទឹកប្រាក់ប្រ​មា​ណ ​២៣ពាន់លានដុល្លារអាម៉េរិកដើម្បីធ្វើការសាងស់រោងចក្រថាមពលបណ្តែតទឹកដ៏ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេហ៍។

ប្រទេសឥណ្ឌូនេស៊ី និងអេមីរ៉ាតអារ៉ាប់រួម សម្រេចចាប់ដៃគ្នា លើការអភិវឌ្ឍន៍រោងចក្រថាមពលបណ្តែតលើទឹក ក្រោមទឹកប្រាក់ ប្រ​មា​ណ ​២៣ពាន់លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់ប្រមាណ ១២៩លានដុល្លារ នឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ បណ្ដែតទឹកមួយ ស្ថិតនៅភាគខាងលិចនៃកោះជ្វា (Java)ហើយ ប្រទេសនេះ និងក្លាយជាប្រទេសដែលមានការប្រើប្រាស់ថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យធំ និងច្រើនជាងគេក្នុងតំបន់អាស៊ី។

ទន្ទឹមនឹងនេះ រោងចក្រថាមពលព្រះអាទិត្យក្រោមការសហការគ្នារវាងប្រទេសទាំងពីរ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Pembangkit Jawa Bali Investasi ដែលជាក្រុមហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសហការជាមួយក្រុមហ៊ុនថាមពលកកើតឡើងវិញ របស់អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Masdar។

សូមជម្រាបថា ការសង់រោងចក្រខាងលើ នឹងត្រូវបើកដំណើរការនៅដើមឆ្នាំ ២០២១ខាងមុខ នៅលើទំនប់ Cirata ភាគខាងលិចនៃកោះជ្វា (Java) ហើយគេរំពឹងថារោងចក្រនេះ នឹងក្លាយជាទីតាំងផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយឡែក នៅពេលសាងសង់រួចរាល់ រោងចក្រថ្មីនេះនឹងអាចផលិតថាមពលក្នុងបរិមាណ ១៤៥ មេហ្កាវ៉ាត សម្រាប់ផ្គត់ផ្គង់លើតម្រូវការអគ្គីសនីក្នុងប្រទេសឥណ្ឌូនេស៊ីលើពីបរិមាណនៃការប្រើប្រាស់បច្ចុប្បន្ន។

ក្រៅពីការវិនិយោគ លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យ ទឹកប្រាក់ ២៣ពាន់លានដុល្លារនេះ ក៏នឹងត្រូវបានប្រើប្រាស់ លើការសាងសង់រោងចក្រគីមីឥន្ធនៈ កំពង់ផែ និងការលើកកម្ពស់វិស័យកសិកម្ម។

សូមបញ្ជាក់ថា គម្រោងនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យកាន់តែប្រើសើរឡើង ស្របតាមផែនការរបស់ ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី ដែលចង់ឲ្យការប្រើប្រាស់ថាមពលកកើតឡើងវិញ កើនឡើងដល់ ២៣% នៃថាមពលប្រើប្រាស់សរុប៕

ដោយ៖ ឧត្ដម

Related Articles