We TV Cambodia

ឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងទប់ស្កាត់ការកើនឡើងនៃការឆ្លងកូវីដ-១៩

ឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងទប់ស្កាត់ការកើនឡើងនៃការឆ្លងកូវីដ-១៩

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន បាននឹងកំពុងទប់ស្កាត់ការកើនឡើងនៃការឆ្លងកូវីដ-១៩ ខណៈចំនួនឆ្លងមានការកើនឡើងក្នុងរយៈពេលតែមួយថ្ងៃ។

ប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤.០០២នាក់ ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ២៨២.៧២៤នាក់។

ទន្ទឹមនឹងនេះ  កូវីដ១៩ បានឆក់យកជីវិតមនុស្សចំនួន ១២៨នាក់បន្ថែមទៀតនៅក្នុងប្រទេសនេះក្នុងអំឡុងពេល ២៤ម៉ោងកន្លងមក ដែលជំរុញឱ្យមានចំនួនអ្នកស្លាប់សរុបដល់ទៅ ១០.៦០១នាក់។

ចំណែកឯ ប្រទេសហ្វីលីពីនវិញក៏បានបញ្ជាក់អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២.០២៥នាក់ និងមានអ្នកស្លាប់ចំនួន ៦៨នាក់ក្នុងថ្ងៃតែមួយ ដែលចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានចំនួន ៣០៩.៣០៣នាក់ និងចំនួនអ្នកស្លាប់មានដល់ទៅ ៥.៤៤៨នាក់៕

ប្រភព៖ VNA

 

Related Articles