We TV Cambodia

អ្វីដែលត្រូវជៀសវាងនៅពេលបរិភោគនំព្រះខែ

អ្វីដែលត្រូវជៀសវាងនៅពេលបរិភោគនំព្រះខែ

១. ងាយបង្កឱ្យមានជំងឺបេះដូងនិងក្រលៀន

ស៊ុតប្រៃបង្កើននូវបរិមាណកូលេស្តេរ៉ុលច្រើន អាចជះឥទ្ធិពលអវិជ្ជមានដល់តម្រងនោមនិងប្រព័ន្ធសរសៃឈាមបេះដូង។

២. ប្រូតេអ៊ីននិងខ្លាញ់នៅក្នុងនំព្រះខែគឺខ្ពស់ណាស់

13 super creative mooncake flavors you need to try this autumn | BK Magazine Online

ការទទួលទានច្រើនពេកជាពិសេសកុមារដែលមានជំងឺធាត់ជ្រុលឬការចុះខ្សោយនៃជាតិស្ករអាចបណ្តាលអោយមានជំងឺទឹកនោមផ្អែម និងធ្វើឱ្យកុមារឃ្លានតិចបង្កឱ្យមានកង្វះអាហារូបត្ថម្ភ។ វីតាមីននៅក្នុងនំមិនច្រើនទេហើយពេលកែច្នៃក៏បាត់បង់ដែរ។ ដូច្នេះឪពុកម្តាយគ្រាន់តែឱ្យកូនមួយដុំស្មើនឹងនំ 1/8 នៃនំបន្ទាប់ពីអាហារគឺគ្រប់គ្រាន់។

៣. គួរតែត្រូវផឹកលាយជាមួយតែ

Where To Buy Mooncakes In Singapore 2018 For The Mooncake Festival - Little Day Out

តែគឺជាភេសជ្ជៈល្អបំផុតដែលត្រូវជាមួយនំ។ តែទាំងនេះមានផ្ទុកអាស៊ីតអាសេទិកដែលជួយរំលាយនិងបំបែកខ្លាញ់ដែលមាននៅក្នុងនំព្រះខែ។ជៀសវាងកាហ្វេឬតែល្វីងពេកពេលបរិភោគជាមួយនំព្រះខែ ព្រោះភេសជ្ជៈទាំងនេះសំបូរទៅដោយជាតិកាហ្វេអ៊ីនដែលអាចបណ្តាលឱ្យគេងមិនលក់។

៤. ញ៉ាំច្រើនបណ្តាលឱ្យឡើងទម្ងន់

Mooncakes to buy online : A MODERN ASIAN SPIN | Hai Tien Lo

ការបរិភោគនំសែនព្រះខែច្រើនពេកមិនត្រឹមតែមិនល្អទេតែវាថែមទាំងធ្វើអោយអ្នកឡើងទម្ងន់ទៀតផង។ ជាមធ្យមនំសែនព្រះខែមាន ៨០០ – ១២០០ កាឡូរីនិងខ្លាញ់ ៣០ – ៤៥ ក្រាម។ យកល្អគួរតែចែកនំខេកជាចំណែកតូចៗហើយញ៉ាំជាមួយមិត្តភក្តិនិងក្រុមគ្រួសារញ៉ាំយឺត ៗ និងកំណត់ការប្រើប្រាស់។

ប្រែសម្រួល៖ គឹមសួ

Related Articles