We TV Cambodia

អ្វីដែលគួរធ្វើនិងមិនគួរធ្វអំឡុងពេលធ្វើចត្តាឡីសក្ដ័

អ្វីដែលគួរធ្វើនិងមិនគួរធ្វអំឡុងពេលធ្វើចត្តាឡីសក្ដ័

កូវិដ១៩មិនទាន់ទៅណាឆ្ងាយពីយើងទេ ដូច្នេះសូមកុំមានមានការធ្វេសប្រហែសឱ្យសោះ។ យ៉ាងណាមិញ បន្ទាប់ពីព្រឹត្តិការណ៏សហគមន៏ ២៨វិច្ឆិកា កន្លងមកនេះ យើងឃើញថា​ មានចំនួនអ្នកឆ្លងកូវិដ១៩កើនដល់៣២​នាក់ហើយ បើគិតត្រឹមថ្ងៃទី០៦ ធ្នូ កាលពីម្សិលមិញនេះ។ ទន្ទឹមគ្នានេះផងដែរ បើបងប្អូន ប្រជាពលរដ្ធណាដែលកំពុងធ្វើចីត្តាឡីសក្ដ័ ដោយខ្លួនឯងនៅផ្ទះ សូមយល់ពីអំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ក្នុងអំឡុងពេលធ្វើចីត្តាឡីសក្ដ័ ១៤ថ្ងៃ ដូចខាងក្រោមនេះ៖

អ្វីដែលគួរធ្វើ

  • រស់នៅដោយដាច់ដោយឡែក( បន្ទប់ ឬមណ្ឌលធ្វើចីត្តាឡីសក្ដ័)
  • លាងដៃឱ្យបានញឹកញាប់ សម្រាក ផឹកទឹកច្រើន​ បរិភោគអាហារដែលច្អិនល្អ និងមានសុខភាព
  • ពិនិត្យ និង វាស់កម្ដៅសីតណ្ហភាពពិដងក្នុងមួយថ្ងៃ ហើយតាមដានឬោគសញ្ញា កម្ដៅចាប់ពី៣៧.៥ ឡើងទៅ ហៀរសម្បោរ ឈឺបំពង់ករ ឬ ពិបាកដកដង្ហើម តូរសព្ទទៅកាន់លេខ១១៥ភ្លាម
  • ពាក់ម៉ាសគ្រប់ពេលវេលា ជាពិសេសពេលមានក្រុមគ្រួសារមកជួបសួរសុខទុក្ខ
  • រក្សារទំនាក់ទនងជាមួយក្រុមគ្រួសារ ឬមិត្តក្ដ័ តាមរយះការប្រើប្រាស់ប្រពន្ធ័បណ្ដាញសង្គម

អ្វីដែលមិនគួរធ្វើ

  • មិនត្រូវចេញទៅណាមកណា អំឡុងពេលធ្វើចីត្តាឡីសក្ដ័
  • ផ្អាកការចូលរួម ពិធីជប់លៀង ឬកម្មវិធីផ្សេង ដែលមានមនុស្សច្រើន
  • កុំប្រើរបស់របផ្សេងៗ ឬបន្ទប់ទឹក ជាមួយអ្នកដទៃ
  • កុំយកដៃញីភ្នែក ឬ ច្រមុះ មាត់ដោយមិនបានសម្អាត
  • កុំប្រើប្រាស់បន្ទប់ទឹក ដោយមិនបានសម្អាត

 

អត្ថបទដោយ៖ ពិសី

Related Articles