We TV Cambodia

អ្នកស្រី ទី្រ ដាណា ហាក់ចាប់អារម្មណ៍នឹងសម្រស់ក្មេងស្រីម្នាក់នេះណាស់

អ្នកស្រី ទី្រ ដាណា ហាក់ចាប់អារម្មណ៍នឹងសម្រស់ក្មេងស្រីម្នាក់នេះណាស់

មហាជនមិនអាចថាមិនស្គាល់បាននោះទេអំពី កេរ្ដិ៍ឈ្មោះ សេដ្ឋីនីចិត្ដសប្បុរសធម៌ ទ្រី ដាណា ដែលតែងតែ ធ្វើបុណ្យ បរិចា្ចគ ទានដល់ជនខ្វះខាតនៅក្នុងសង្គម។ ក្រៅពីចិត្ដសប្បុរសធម៌ដ៏ជ្រះថ្លាទៅនោះ អ្នកស្រី ក៏មានចិត្ដសណ្ដោសប្រណី ក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅផងដែរ ខណៈដែលកាលពីម្សិលមិញនេះ អ្នកស្រី បានបង្ហោះរូបភាពក្មេងស្រី ក្នុងគ្រួសារក្រីក្ររមួយ នាងមានឈ្មោះថា ស្រីនិះ ដោយភ្ជាប់នឹងសារកោតសរសើរ ពីសម្រស់ និងក៏ដូចជាការលើកទឹកចិត្ដនាងថា “ឃើញចាប់អារម្មណ៍ប្អូនស្រីនេះ ខ្ញុំក៏ដូចគ្នា ឃើញថាគាត់ស្អាតពីធម្មជាតិ ញញឹមស្រស់ហ្មង គាត់ជាបងស្រីរបស់ប្អូន ធារ៉ា ឈ្មោះ ស្រីនិះ។

ពុកគាត់ថា អាយុ១៥ឆ្នាំហើយ គ្នានៅតែផ្ទះ ជួយម្ដាយឈឺ។ សួរទៅ ថាធំឡើងចង់ធ្វើអូតេសផង ចង់ធ្វើម៉ូដែលផង។ គាត់ថា ឃើញគេស្អាត ចង់តែងមុខស្អាតដូចគេម្ដង ប្រឹងរៀនសិនទៅក្មួយស្រី ពេលក្មួយមានចំណេះច្បាស់ ធំឡើង ចង់ធ្វើអីក៏បានដែរ”។


គូសបញ្ជាក់ផងដែរថា កុមារី ស្រីនិះ គឺជាបងស្រីបង្កើតរបស់ កុមារា ពេជ្រ ធារ៉ា ដែលជាបេក្ខជនប្រលង ប្រណាំងកង់កាលពីពេលកន្លងទៅ។ ហើយគ្រួសារមួយនេះ ទទួលបានការឧបត្ថម្ភផ្ទះមួយខ្នង និងថវិកាមួយចំនួនថែមទៀត។

អត្ថបទដោយ៖  Stince

Related Articles