We TV Cambodia

អ្នកវិនិយោគម៉ាឡេស៊ីគ្រោងធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

អ្នកវិនិយោគម៉ាឡេស៊ីគ្រោងធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយ៖ឧត្តម

ឯក.ស៊ុន ចាន់ថុល៖ ក្រសួងសាធារណការនឹងដឹកជញ្ចូន បានធ្វើការស្នើរសុំអោយអ្នកវិនិយោគរបស់ប្រទេសម៉ាឡេស៊ីធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា ក៏ព្រោះថាកម្ពុជាជាប្រទេសក្នុងតំបន់មួយដែលមានរីកចម្រើន និងមានសក្តានុពលខ្ពស់។
ដោយសារតែមើលឃើញពីការកកស្ទះនៅតាមដងវិថីក្នុងរាជធានីភ្នំពេញ និងដើម្បីធ្វើការឆ្លើយតបទៅនឹងកំណើននៃលំហូរអ្នកវិនិយោគនានាមកពីគ្រប់តំបន់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានអំពាវនាវដល់អ្នកវិនិយោគមកពីម៉ាឡេស៊ីអោយសម្លឹងមើលពីឪកាសនៅកម្ពុជា។ ការថ្លែងបែបនេះគឺធ្វើឡើងនៅក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន Rafulin Holdings Sdn Bhd របស់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១២ខែធ្នូ ដែលក្រុមហ៊ុននេះមានបំណងនិងស្វែងរកឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ចូនបាន ថ្លែងថា ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតមិនទាន់បានតភ្ចាប់ក៏ដូចជាមិនទាន់បានធ្វើដូច្នេះយើងទាមទារឲ្យមានការចូលរួមពីវិនិយោគិនទាំងក្នុង ស្រុកនិងក្រៅស្រុក ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការសម្រេចកិច្ចការទាំងអស់នេះ។
លោកទេសរដ្ឋមន្រ្តីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោកបានបន្ត ថាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាមានការរីកលូតលាស់លឿនដូចជាការសាងសង់ផ្លូវ ផ្លូវដែក ស្ពានជាដើម ដើម្បីសំដៅជំរុញការតភ្ជាប់នៅទូទាំងប្រទេសដែលមាន លក្ខណៈពហុមធ្យោបាយ។
បន្ថែមពីនេះទៀតលោកថា បច្ចុបន្បន្នមានបណ្តាគម្រោងសាងសង់ធំនានាជាច្រើនទៀតរួមមានដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសហីនុ និងភ្នំពេញ-បាវិត ជាដើម។

សូមរំលឹកថាក្រសួងសាធារណការនឹងដឹកជញ្ជូនបានពិនិត្យអំពីលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធរថភ្លើងលើអាកាស Automated Guideway Transit (AGT) ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ និង Monorail ឬ ផ្លូវក្រោមដីផងដែរ៕

Related Articles